ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង ។
ពិធីខាងកើនេះក៏មានការចូលរួមពី ឯកឧត្ដម អ៊ុយ រី ឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង, ឯកឧត្ដម សុខ លូ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបាត់ដំបង, អ្នកតំណាងរាស្រ្ត, ប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់, ប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្តកងកម្លាំង, ក្រុមប្រឹក្សាឃុំនានា និងមន្រ្តីរាជការចូលរួមជាច្រើននាក់ទៀត៕

