**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

នាយករដ្ឋមន្ត្រី៖ កម្ពុជា មានសិទ្ធស្នើសុំដាក់ «សង្ក្រាន្តនៅកម្ពុជា» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅពេលខាងមុខ កម្ពុជា មានសិទ្ធស្នើសុំដាក់ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំបបួលឯកឧត្តម សេដ្ឋា (នាយករដ្ឋមន្ត្រីថៃ) ឥលូវជិតចូលឆ្នាំហើយ យើងចូលឆ្នាំទាំងពីរ។ រឿងហ្នឹង ក៏មានការយល់ច្រឡំច្រើន គឺថៃគាត់សុំចុះបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ សង្ក្រាន្ត (នៅថៃ)។ ថៃ អត់មានទៅយករបស់ខ្មែរចុះនោះទេ។ សង្ក្រាន្តនេះ វានៅមានប្រទេសដែលកាន់ព្រះពុទ្ធសាសនា សង្ក្រាន្តនៅកម្ពុជា និងសង្ក្រាន្តនៅថៃ គាត់ចុះសង្ក្រាន្តនៅថៃ។ យើងក៏មានដែរ ក្រសួងវប្បធម៌ ទៅថ្ងៃមុខក៏កំពុងពិចារណាដាក់សង្ក្រាន្តនៅកម្ពុជា ជាបេតិកភណ្ឌដែរ»។

សម្តេចបន្តថា «វប្បធម៌ វាស្រដៀងគ្នា ដូចស្រដៀងរវាងមួយថៃ និងគុនខ្មែរ។ សង្ក្រាន្ត ដែលថៃចុះ គឺ Songkran in Thailand កម្ពុជា ក៏មានសិទ្ធិចុះសង្ក្រាន្តនៅកម្ពុជាដែរ។ វាអត់មានអីខុសទេ សុំបញ្ជាក់។ ហើយកុំឲ្យយករឿងយល់ច្រឡំ ទៅឈ្លោះគ្នារវាងប្រទេសជាតិឲ្យសោះ»។

សូមបញ្ជាក់ថា សព្វថ្ងៃ មានប្រទេសជាច្រើនលើលោកនេះ ដែលប្រារព្ធសង្ក្រាន្ត រួមមាន៖ បង់ក្លាដេស, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ស្រីលង្កា, ថៃ, ផ្នែកនៃភាគឦសាននៃប្រទេសឥណ្ឌា, ផ្នែកនៃប្រទេសវៀតណាម និងក្រុងស៊ីហ្សួងបាន់ណា (Xishuangbanna) ប្រទេសចិន។ ចំពោះនីតិវិធីរបស់អង្គការយូណេស្កូ តម្រូវឱ្យគ្រប់ប្រទេសអាចចុះបញ្ជីបេតិកភណ្ឌអរូបី រយៈពេល ២ឆ្នាំម្តង៕

អត្ថបទដែលជាប់ទាក់ទង