**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់

ឯកឧត្តម ស្វាយ សំអ៊ាង៖ អនុគម្រោងសាងសង់ទុកដាក់សំរាមក្រុងស្ទឹងត្រែង ជាទីលានចាក់សំរាមលើក ដំបូងនៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អនុគម្រោងសាងសង់ទុកដាក់សំរាមក្រុង ស្ទឹងត្រែង ដែលបានចំណាយទឹកប្រាក់ជិត៥លានដុល្លាសហរដ្ឋអាមេរិក ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាទីលានចាក់សំរាមលើក ដំបូងនៅខេត្តស្ទឹងត្រែង។

ក្នុងឳកាសអញ្ជើញចូលរួមក្នុងពិធីប្រគល់លានចាក់សំរាម ក្រោមគម្រោងក្រុងរបៀង៤ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលមានទីតាំងនៅក្នុងស្រុកថាឡាបរិវ៉ាត់ ចំងាយប្រហែល១១គីឡូម៉ែត្រពីទីប្រជុំជនក្រុងស្ទឹងត្រែងជូន ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង បានពិនិត្យឃើញថា៖ អនុគម្រោងសាងសង់ទុកដាក់សំរាមក្រុង ស្ទឹងត្រែង ដែលបានចំណាយទឹកប្រាក់ជិត៥លានដុល្លាសហរដ្ឋអាមេរិក ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាទីលានចាក់សំរាមលើក ដំបូងនៅខេត្តស្ទឹងត្រែង ដែលបង្កើតឡើងមាន លក្ខណៈស្តង់ដារ ត្រឹមត្រូវតាមបច្ចេកទេសធំទូលាយ គឺក្រុងស្ទឹងត្រែងទទួលបានទីលានទុកដាក់សំរាម សម្រាប់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាពនិងការបំពុលបរិស្ថាន។

សូមបញ្ជាក់ថា ទីលានទុកដាក់សំរាម ក្រុងស្ទឹងត្រែង បានសាងសង់តាមលក្ខណៈបច្ចេកទេស មានរយៈពេល១៨ខែ គឺសាងសង់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៣ ជាស្ថាពរ និងសម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ២០២៤ នាពេលឆាប់ៗខាងមុខនេះ។

តាមការឱ្យដឹងពីតំណាងក្រុមហ៊ុន អឹម ធី អេ ខូអិលធីឌី បានបញ្ជាក់ថា ទីលាននេះ មានសមត្ថភាពទទួលសំរាមពីសង្កាត់ចំនួន៥ គឺសង្កាត់ស្ទឹងត្រែង ស្រះឫស្សី ព្រះបាទ សាមគ្គី (ភូមិហាខូសួន និងភូមិហាខូបាន ថាឡាបរិវ៉ាត់ (ភូមិថាឡាបរិវ៉ាត់ ភូមិអូរត្រែល និងភូមិកាំងតេជោ) ដែលរណ្តៅដាក់សំរាមអាចផ្ទុកសំរាមបានចំនួន១៣៧,៤១៦ម៉ែត្រគីប។

ទីលានចាក់សំរាមនេះ ក្រោមគម្រោងក្រុងរបៀង៤ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលមានរណ្តៅទុកដាក់សំរាមទី១ទំហំ១៥ពាន់៩៩៦ម៉ែត្រការ៉េអាចផ្ទុកបរិមាណសំរាមបានចំនួន១៨៥ពាន់១៥១ម៉ែត្រគីប ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ និងស្រះប្រតិកម្មទឹកស្អុយចេញពីសំរាមចំនួន៤ ស្រះទំហំសរុបចំនួន១ម៉ឺន២០០០ម៉ែត្រគីប។

ក្នុងនោះមានផ្លូវបេតុងចូលទៅកាន់ទីលានចាក់សំរាមមានទទឹង៦ម៉ែត្រ ប្រវែង១ពាន់៤៥០ ម៉ែត្រ។ និងមានអគាររដ្ឋបាល អគារញែកសំរាម អគារស្តុកសំណល់គ្រោះថ្នាក់ កន្លែងជញ្ជីងថ្លឹងទំងន់៕

អត្ថបទដែលជាប់ទាក់ទង