**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអះអាងថា រដូវប្រាំងឆ្នាំ២០២៤នេះ រាជធានីភ្នំពេញនឹងមិនប្រឈមមុខការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ទៀតឡើយ

ភ្នំពេញ៖ ឯកឧត្ដម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា រដូវប្រាំងឆ្នាំ២០២៤នេះ រាជធានីភ្នំពេញនឹងមិនប្រឈមមុខ ការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ទៀតឡើយ ​ខណៈបច្ចុប្បន្ននេះរដ្ឋាករទឹក បាននិងកំពុងសម្រុកការងារដាក់បំពង់មេនាំទឹក នៅតាមបណ្តាយវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ​ ទៅដល់ផ្លូវជាតិលេខ៤ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកក្នុងតំបន់នេះបានគ្រប់គ្រាន់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលលោកចុះពិនិត្យការងារដាក់បំពង់មេនាំទឹកស្អាត នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ឯកឧត្ដម ឡុង ណារ៉ូ បានលើកឡើងថា ការធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់​នេះ គឺដោយសារសមត្ថភាពនៃការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​ផលិតទឹកបានច្រើន​ ស្របពេលដែល​រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ត្រូវបានសាងសង់រួចរាល់ជាបន្តបន្ទាប់។

ឯកឧត្ដមបន្តថា ចាប់ពីចុងខែកុម្ភៈឆ្នាំ២០២៤ នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​មានសមត្ថភាពផលិតទឹកបានប្រមាណជាង ១លានម៉ែត្រគូបក្នុង១ថ្ងៃ ខណៈតម្រូវការបច្ចុប្បន្ននេះ មានប្រមាណ៨២ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ តែអ្វីដែលបញ្ហាប្រឈម គឺកង្វះខាតសរសៃរឈាមនាំទឹក ហេតុនេះហើយទើបរដ្ឋាករខិតខំពន្លឿនការងារដាក់បំពង់មេនាំទឹក ដើម្បីផ្គត់ផ្គង់ទឹកបានទូទាំងរាជធានីភ្នំពេញ។

តែយ៉ាងណាមិញឯកឧត្ដមគូសបញ្ជាក់ថា ​នៅតំបន់ខ្លះអាចនឹង​មានបញ្ហាសម្ពាធទឹកខ្សោយ​ ដោយសារកំណើនប្រជាជនរស់នៅតំបន់នោះ។ ​យ៉ាងនេះក្តី រដ្ឋាករទឹកបាននិងកំពុងរៀបចំពង្រីកបន្ថែម ដើម្បីបង្កើនសម្ពាធឡើងវិញ។ ប្រសិនបើប្រជាពលរដ្ឋសង្កេតឃើញថា តំបន់ណាមានសម្ពាធទឹកខ្សោយ សូមផ្តល់ព័ត៌មានមកកាន់រដ្ឋាករទឹក ដើម្បីរដ្ឋាករទឹកចុះទៅដោះស្រាយ ជូនទាន់ពេលវេលា។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ មានប្រមាណ៤៧០ពាន់អតិថិជន ឯកឧត្ដមសង្ឃឹមថា​ នៅចុងឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់ទឹកស្អាតនឹងកើនឡើង​ ៣ម៉ឺ៥ពាន់អតិថិជនបន្ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង