**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

អាជ្ញាធរ Houthi បញ្ជាឱ្យជនជាតិអាមេរិក និងអង់គ្លេសចាកចេញពីប្រទេសយេម៉ែន

បរទេស៖ អាជ្ញាធរ Houthi របស់ប្រទេសយេម៉ែនបានបញ្ជាឱ្យបុគ្គលិកអាមេរិក និងអង់គ្លេស នៃអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ដែលមានមូលដ្ឋាននៅទីក្រុង Sanaa ចាកចេញពីប្រទេសក្នុងរយៈពេលមួយខែ។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ដោយមានការគាំទ្រពីប្រទេសផ្សេងៗ ដោយវាយលុកគោលដៅយោធារបស់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលបាននិងកំពុងបើកការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលត្រូវបានគេបញ្ជាក់ថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។

រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនក៏បានប្រគល់ក្រុមនេះទៅក្នុងបញ្ជីក្រុមភេរវករផងដែរ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមទប់ស្កាត់ការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម។ ក្រុម Houthis បានឲ្យដឹងថា ការវាយប្រហាររបស់ពួកគេគឺនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅពេលដែលអ៊ីស្រាអែលវាយប្រហារតំបន់ហ្គាហ្សា។

លិខិតមួយផ្ញើដោយក្រសួងការបរទេស Houthi ផ្ញើជូនអ្នកសម្របសម្រួលផ្នែកមនុស្សធម៌ស្តីទីរបស់អង្គការសហប្រជាជាតិនៅប្រទេសយេម៉ែនបាននិឲ្យដឹងថា ក្រសួងសូមសង្កត់ធ្ងន់ថាអ្នកត្រូវតែជូនដំណឹងដល់មន្ត្រី និងកម្មករដែលមានសញ្ជាតិអាមេរិក និងអង់គ្លេស ដើម្បីត្រៀមខ្លួនចាកចេញពីប្រទេសក្នុងរយៈពេល៣០ថ្ងៃ។

លិខិតនោះក៏បានបញ្ជាឲ្យអង្គការបរទេសមិនជួលពលរដ្ឋអាមេរិក និងអង់គ្លេសសម្រាប់ប្រតិបត្តិការរបស់យេម៉ែន។

ការិយាល័យរបស់ Hawkins ដែលខ្លួនគាត់ជាជនជាតិអង់គ្លេសមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ ស្ថានទូតអាមេរិក និងអង់គ្លេសនៅយេម៉ែនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ចលនា Houthi គ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បន្ទាប់ពីសង្គ្រាមជិតមួយទសវត្សរ៍ប្រឆាំងនឹងក្រុមចម្រុះដែលគាំទ្រដោយសហរដ្ឋអាមេរិក និងដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ សង្រ្គាមបានផ្លាស់ប្តូរទៅជាគ្មានសង្រ្គាម គ្មានសន្តិភាព ខណៈការប្រយុទ្ធគ្នាបានឈប់ជាទ្រង់ទ្រាយធំ ប៉ុន្តែភាគីទាំងពីរបានបរាជ័យក្នុងការបន្តបទឈប់បាញ់ជាផ្លូវការដោយអង្គការសហប្រជាជាតិ។

យន្តហោះចម្បាំង នាវា និងនាវាមុជទឹករបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសរាប់សិបដងនៅទូទាំងប្រទេសយេម៉ែន ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់ពួក Houthi ខណៈដែលនាវាកុងតឺន័រត្រូវបានបង្ខំឱ្យបង្វែរចេញពីសមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនលឿនបំផុតពីអាស៊ីទៅអឺរ៉ុប។

មន្ទីរបញ្ចកោណបានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសកាលពីថ្ងៃអង្គារបានកំណត់គោលដៅលើទីតាំងផ្ទុកក្រោមដីរបស់ Houthi ក៏ដូចជាសមត្ថភាពមីស៊ីល និងការឃ្លាំមើល។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង