**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី តែងបង្ហាញវត្តមានឲ្យប្រជាពលរដ្ឋឃើញ តែមិនបង្កគ្រោះថ្នាក់អ្វីទេ

ភ្នំពេញ៖ លោក ស៊ិន សត្ថា នាយកដែនជម្រក សត្វព្រៃកែវសីមា ​នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជារឿយៗប្រជាពលរដ្ឋតែងតែប្រទះឃើញហ្វូងដំរីច្រើនក្បាលដែលតែងតែចុះមកក្នុងដីចម្ការរបស់អ្នក ភូមិនិងជូនកាលស្វែងរកទឹកផឹក។

ថ្មីៗនេះអ្នកភូមិនៅឃុំស្រែព្រះគ្រប់ប្រទះឃើញដំរីមួយហ្វូងដែរ។
ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រក សត្វព្រៃកែវសីមា តែងតែបង្ហាញ ខ្លួនជាច្រើនក្បាល ក្បែរភូមិឋានអ្នកស្រុក ដើម្បីផឹកទឹករកចំណី តែមិនបង្កការគ្រោះថ្នាក់ដល់អ្នកស្រុកទេ ខណៈវត្តមានរបស់សត្វដំរីព្រៃធ្វើដំណើរជាហ្វូង ក៏ជាសញ្ញាល្អសរបញ្ជាក់ឲ្យឃើញពីចំនួនសត្វព្រៃនៅតែចំនួនច្រើនក្នុងព្រៃ មិនមានការបាត់បង់ ។
ក្នុងនោះដែរ ករណីដំរីព្រៃអាជ្ញាធរសង្កាត់រមនា បានជូនដំណឹងដល់បងប្អូនរស់នៅខាងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបង្កើតការប្រុងប្រយ័ត្នព្រោះមានហ្វូងដំរីព្រៃចេញចូលដល់ចំការអ្នកភូមិ ដូច្នេះអាជ្ញាធរបារម្ភខ្លាចវាបង្កគ្រោះថ្នាក់ដល់មនុស្ស។

ប្រភពពីប្រជាពលរដ្ឋនៅស្រុកកែវសីមា បានលើកឡើងថា នៅរដូវប្រាំងហ្វូងដំរីព្រៃតែង​តែចេញ​ពីព្រៃមករកចំណី ឬប្រភពទឹកផឹកយ៉ាងទៀងទាត់ ព្រោះពីមុនតំបន់ទាំងនោះសុទ្ធតែជាព្រៃ​របស់​វាធ្លាប់រស់នៅ ។ ការបង្ហាញ ខ្លួនរបស់ហ្វូងដំរីក៏បង្កការរំខានខ្លះដែរ ដោយពួកវាបានស៊ីដំណាំផ្សេងៗ​របស់អ្នកស្រុកដាំ ប៉ុន្តែពួកវាមិនបង្កគ្រោះថ្នាក់ដល់ប្រជាជនទេ ។
នាយកដែនជម្រកសត្វព្រៃកែវសីមា ​លោក ស៊ិន សត្ថា បានឲ្យដឹងដែលថា ជារឿយៗមន្ត្រី​ឧទ្យានុរក្សតែង​ល្បាតប្រទះ ឃើញហ្វូងដំរីព្រៃញឹកញាប់ ហើយប្រហែល ៣ ខែមុន ដំរីព្រៃជាច្រើនក្បាលបានបង្ហាញ​ខ្លួន​នៅតំបន់ឃុំស្រែព្រះ ។

លោកប្រធានការិយាល័យដែលជម្រកសត្វព្រៃកែវសីមាបន្តថា គិតរហូតដល់ពេលនេះ មិនទាន់កំណត់បានតួលេខជាក់លាក់របស់ដំរីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃកែវសីមានោះទេ ត្បិតក្រុមមន្ត្រីជំនាញក្នុងឆ្នាំ២០២៣ ប្រមូលបានសំណាក​សត្វដំរីព្រៃ​ប្រមាណជាង៤០០ សំណាកយកទៅពិសោធន៍ដើម្បីកំណត់ចំនួនរបស់ពួកវា ប៉ុន្តែមិនទាន់ទទួលបានលទ្ធផល ។

គួររំលឹកដែរថា តួលេខសត្វដំរីព្រៃកាលពីឆ្នាំ២០២១ ​ដែលមន្ត្រីជំនាញបានផ្ដល់ឲ្យ សត្វដំរីព្រៃអាស៊ី​នៅខេត្ត មណ្ឌលគិរីមិនមានចំនួនថយចុះនោះទេ ពួកវាកំពុងរស់ នៅក្នុងព្រៃបង្កាត់កូនចៅយ៉ាង​សុខសាន្ត ហើយចំនួនរបស់ពួកវាអាចមានចន្លោះពី៣០០ក្បាល​ ទៅ៤០០ ក្បាល មានរស់នៅច្រើន​ក្នុងដែនជម្រកសត្វព្រៃកែវសីមា ​បន្ទាប់មកគឺដែនជម្រកសត្វព្រៃភ្នំព្រេច និងខ្លះទៀតរស់នៅក្នុងដែន​​ជម្រកសត្វព្រៃស្រែពក ៕

អត្ថបទដែលជាប់ទាក់ទង