**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ

ឧបនាយករដ្ឋមន្ក្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពិស្សិ៍ ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អគារសិក្សា១ខ្នង មាន៥បន្ទប់នេះ ត្រូវបានឧបត្ថម្ភសាងសង់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ស្ពឺ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាពក្នុងរយៈពេលប្រមាណ២៥ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាមានការរីកចម្រើនលើស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការអប់រំ និងការបណ្ដុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងមួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការកសាងប្រទេសជាតិមួយខ្លាំងពូកែ តម្រូវឱ្យមានប្រជាជនដែលមានចំណេះដឹងខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សមានទិសដៅធំពីរ គឺ៖ ទី១. ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង មានវិន័យ និងសីលធម៌នៃការរស់នៅល្អ និងមានការងារល្អទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ជីវភាពខ្លួនឯង និងគ្រួសារ និងទី២. ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

សម្រាប់ឯកឧត្តម វង្សី វិស្សុត សាលាមួយអាចបណ្តុះបណ្តាលសិស្សឱ្យមានគុណភាពល្អ គឺអាស្រ័យលើកម្មវិធីសិក្សា និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ជាពិសេសអ្វីដែលសំខាន់ជាងគេនោះ គឺនាយកសាលាតែម្តង។ ត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពោលគឺជំរុញឱ្យខេត្តនីមួយៗត្រូវយកចិត្តទុកដាក់ និងមានការគិតគូឱ្យបានខ្ពស់ក្នុងការជ្រើសរើសនាយកសាលា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានចេញនូវវិធានការគន្លឹះចំនួន៤រួមមានការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស, ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពសិស្សតាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការចូលរួមការងារអប់រំសិស្ស ក្រោមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានធ្វើការកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះក្រោមដំបូលសន្តិភាព ខេត្តកំពង់ស្ពឺ បានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្តែងនៅមួយរយៈចុងក្រោយនេះ វិស័យឧស្សាហកម្មក្នុងខេត្តនេះមានការរីកដុះដាលយ៉ាងខ្លាំង ដែលបានជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះមានភាពល្អប្រសើរជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ទៀតថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយខេត្តកំពង់ស្ពឺ ដែលគេស្គាល់ថាជាខេត្តក្រីក្រមួយ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសលើវិស័យឧស្សាហកម្មតែម្តង។ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រឧស្សាហកម្មសរុបជាង៣០០រោងចក្រ ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ១៧ម៉ឺននាក់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តលើកឡើងថា ឃុំអមលាំង ស្រុកថ្ពងរបស់យើង ក៏ដូចជាខេត្តកំពង់ស្ពឺទាំងមូលនឹងឆ្ពោះទៅរកវិបុលភាព វឌ្ឍភាព និងភាពរុងរឿង ស្របនឹងដំណើររបស់ប្រទេសកម្ពុជាទាំងមូល ឆ្ពោះទៅរកការក្លាយខ្លួនជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជានឹងអាចធ្វើបាន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អះអាងថា ការសម្រេចបានសមិទ្ធផលធំៗ និងការរីកចម្រើនស្ទើរគ្រប់វិស័យរបស់កម្ពុជា គឺកើតចេញពីសុខសន្តិភាព ដែលរកបានដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់ឯកឧត្តម វង្សី វិស្សុត សន្តិភាពនិងការអភិវឌ្ឍន៍ត្រូវតែដើរទន្ទឹមគ្នា ពោលគឺសន្តិភាពដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីសន្តិភាព។ កត្តានេះហើយទើបជំរុញឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតឱ្យមានទិវាសន្តិភាព ដើម្បីឱ្យដិតជាប់នៅក្នុងស្មារតីរបស់បងប្អូន កូនចៅ ក្មួយៗ ទាំងអស់គ្នាអំពីតម្លៃ និងភាពចាំបាច់នៃសន្តិភាព។ គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ដែលធានាសន្តិភាពជាយូរអង្វែងជូនប្រជាជន និងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវកត្តញុតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គទេសក៍ដ៏ល្អេឯកក្នុងការនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ ព្រមទាំងសម្រេចបាននូវឯកភាពជាតិ ឯកភាពទឹកដី ដែលជាស្នាដៃជាប្រវត្តិសាស្ត្រសំខាន់បំផុតសម្រាប់ប្រទេសជាតិ។ លើសពីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ស្នើឱ្យប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយទាំងអស់ចូលរួមការពារទឹកដីដែលនៅសេសសល់ដែលជាកេរពីដូនតាជំនាន់មុនឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍបន្ថែមឱ្យក្លាយជាប្រទេសខ្លាំង ទំនើប និងអាចរស់នៅដោយខ្លួនឯងបាន និងការពារខ្លួនឯងបាន ៕

អត្ថបទដែលជាប់ទាក់ទង