គ្រួសារក្រីក្រចំនួន ៥គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង

ភ្នំពេញ៖ នៅថ្ងែទី១៦ ខែមករា ឆ្នាំ២០២៤ លោកស្រី ពុធ តារារត្នន៏អនុប្រធានសាខាក្រុង តំណាង ម៉ននី បណ្ឌិត ប្រធានគណ:កម្មាធិការអនុសាខាក្រុងនិងនិមន្ត ព្រះតេជគុណ អុល ជីវ័ន្ត គណសង្ឃវត្តបារាយណ៏លិច តំណាងព្រះអនុគណក្រុងនិងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារ នៅសង្កាត់បារាយណ៏ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នាឱកាសនោះ លោកស្រី អនុប្រធានគណ:កម្មាធិការអនុសាខាក្រុង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូជាប្រចាំ បាញ់អាលកុលសំអាតដៃ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ និង៣កុំ ជាពិសេសអនាម័យជាប់ជាកិច្ច ជាពិសេសហូបស្អាត ផឹកស្អាត រស់នៅស្អាត ទើបសុខភាពល្អ និង អប់រំផ្សព្វផ្សាយបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីការប្រែប្រួសអាកាសធាតុ និង បរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិច ស្របតាមពាក្យស្លោកថា«ថ្ងែនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ » ។
អនុសាខាក្រុង បានផ្តល់សម្ភារៈជូន ១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក មី ១០កញ្ចប់ ទឹកក្រូច ៥កំប៉ុង ទឹកត្រី ៤ដប ទឹកស៊ីអ៉ីវ ៤ដប សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា ចំនួន ២០,០០០រៀល៕
