**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រាល់របាយការណ៍របស់ អង្គការ Human Rights Watch គឺមិនដែលឃើញកម្ពុជាល្អឡើយ

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ដូចរាល់លើករបាយការណ៍របស់ អង្គការសិទ្ធិមនុស្ស គឺមិនដែលឃើញកម្ពុជាល្អឡើយ ពោលរាល់របាយការណ៍របស់គេ ដើម្បីបំផ្លាញកិត្តិយសរបស់កម្ពុជាគ្រប់ពេល ។

សូមរំលឹកថា កាលពីថ្ងៃ១២ ខែមករា ឆ្នាំ២ឥ២៤ អង្គការ​សិទ្ធិ​មនុស្ស (Human Rights Watch) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍មួយ ដោយបានរក​ឃើញថា​ រាជរដ្ឋាភិបាលកម្ពុជាថ្មីនាអាណត្តិទី៧នេះ “មិន​បាន​ធ្វើ​ឲ្យស្ថានភាព​សិទ្ធិ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​” ។ ជាមួយគ្នានេះអង្គការនេះ ក៏លើកពីការ​បង្ក្រាប​របស់រាជ​រដ្ឋាភិបាល​ទៅ​លើ​គណ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ សកម្មជន​ដី​ធ្លី មេ​ដឹក​នាំ​សង្គម​ស៊ីវិល ​មេ​ដឹក​នាំ​សហជីព។

អ្នកនាំពាក្យរូបនេះ លើកឡើងថា របាយការណ៍ HRW អត់មានអ្វីចម្លែកនោះទេ ព្រោះជារបាយការណ៍មានលក្ខណៈវាយប្រហារមកលើរាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី ទោះបីជាឃើញជាក់ស្តែងកម្ពុជាល្អប្រសើរ ក៏ពួកគេមើលមិនឃើញដែរ ។

ឯកឧត្ដមបន្ថែមថា អង្គការតាំងខ្លួនជាអង្គការពារសិទ្ធិមនុស្សនេះដែលបានលើកថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានធ្វើឲ្យសិទ្ធិមនុស្សល្អប្រសើរ តែការពិតអង្គការនេះមិនចេះវាយតម្លៃអំពីសិទ្ធិមនុស្សកម្ពុជាទៅវិញ ជាក់ស្តែងគឺរាជរដ្ឋាភិបាលកម្ពុជានេះហើយជាអ្នកផ្តល់សិទ្ធិរួសរានមានជីវិតទៅដល់ប្រជាពលរដ្ឋខ្មែរ ផ្តល់សិទ្ធិគ្រប់បែបយ៉ាងទាំងអស់។

ឯកឧត្ដម ប៉ែន បូណា ថ្លែងថា ក្នុងរយៈពេលជាង៤ខែដែលសម្តេចធិបតី ហ៊ុន ម៉ាណែតឡើងកាន់អំណាចដែលHRW មិនបើកភ្នែកមើលនោះ គឺគោលនយោបាយទាំង៦ចំណុចដាក់ចេញ ក្នុងអាណត្តិថ្មីនេះ សុទ្ធសឹងតែជាការលើកកម្ពស់សិទ្ធិមនុស្ស ដូចជា ការផ្តល់សេវាផ្នែកសុខាភិបាល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសដល់កូនអ្នកក្រីក្រ , ការជួយទៅដល់អ្នកប្រកបមុខរបរតូចតាច (សេដ្ឋកិច្ចក្រៅប្រព័ន្ធ) និងការជួយប្រជាកសិករជាដើម ៕

អត្ថបទដែលជាប់ទាក់ទង