**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

សម្តេចធិបតី៖ បើសិនអត់មានសន្តិភាព សួរថាយើងបានបង្រួបបង្រួមជាតិ ទឹកដី ហើយខេត្តកោះកុងមានការអភិវឌ្ឍន៍ដូចថ្ងៃនេះទេ?

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ សម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺននាក់ នៅខេត្តកោះកុង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទជាសំណួរថា បើសិនអត់សន្តិភាព សួរថាយើងបានបង្រួបបង្រួមជាតិទឹកដី ហើយខេត្តកោះកុង តភ្ជាប់ និងមានការអភិវឌ្ឍន៍រីកចម្រើន ដូចសព្វថ្ងៃនេះដែរទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋយើងនៅទីនេះ យើងដឹងហើយថាគ្មានស្អីកើតឡើងដោយចៃដន្យនោះទេ ជាកន្លែងដែលល្អពីមុនសង្គ្រាម ទៅជាកន្លែងបែកបាក់គ្នា រហូតអីឡូវយើងអភិវឌ្ឍន៍ឡើងវិញ គឺវាកើតចេញពីការខិតខំប្រឹងប្រែងលះបង់ច្រើនណាស់ ហើយសំខាន់បំផុតគឺការរៀបចំដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីយើងអាចភ្ជាប់មកប៉ុនណេះ ។ សម្ដេចបានចោទជាសំណួរថា គោលនយោបាយស្អីខ្លះ អនុវត្តន៍ស្អីខ្លះ? ទី១៖ ការការដាក់ចេញគោលនយោបាយត្រឹមត្រូវ, ទី២៖ ការអនុវត្តដោយស្មោះត្រង់ និងប្រសិទ្ធភាព ទើបយើងបាន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «បើសិនអត់សន្តិភាព សួរថាយើងបានបង្រួបបង្រួមជាតិទឹកដី ហើយខេត្តកោះកុង តភ្ជាប់ទេ? ថ្ងៃមុនខ្ញុំទៅសម្ពោធទំនបវារីអគ្គិសនីនៅថ្មបាំង កន្លែងនោះកាលពីជំនាន់ លន់ នល់ ជាកន្លែងលាក់ទ័ព ដើម្បីតស៊ូប្រឆាំងជាមួយ លន់ នល់ ជំនាន់ខ្មែរក្រហមក៏ជាកន្លែងលាក់ទ័ព ដើម្បីប្រឆាំងជាមួយខ្មែរក្រហម»។

សម្តេចធិបតី គូសបញ្ជាក់ថា ក្រោយឆ្នាំ១៩៧៩ តំបន់មួយចំនួននៅក្នុងខេត្តកោះកុង នៅតែជាទីតាំងសមរភូមិក្តៅនៅឡើយរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជា នាសម័យនោះ។ បើគ្មានសន្តិភាព តើយើងអាចបង្រួបបង្រួមជាតិបានទេ? យើងអាចធ្វើខេត្តកោះកុងជាខេត្តដែលតភ្ជាប់មួយបណ្តាខេត្តផ្សេងៗទៀតដូចសព្វថ្ងៃ ឬទេ? មានផ្លូវតែប្រើមិនកើត ដោយសារផ្លូវដាច់ដោយគ្រាប់មីន មានដីអំណោយផល មានទឹកដែលអាចធ្វើកំពង់ផែបាន ប៉ុន្តែ មិនអាចអភិវឌ្ឍន៍បានដោយសារគ្មានអ្នកវិនិយោគមកបណ្តាក់ទុន ៕

អត្ថបទដែលជាប់ទាក់ទង