ព្រឹកស្អែក! អភិបាលខេត្តស្ទឹងត្រែង នឹងអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នឹងអញ្ជើញជាអធិបតីក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។
ចំពោះរបៀបវារ នៃសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះមានដូចខាងក្រោម៖
-ម៉ោង០៧:០០-០៨:០០ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សមាជិក សមាជិកា អង្គសន្និបាតអញ្ជើញមកដល់ទីចាត់ការរដ្ឋបាល
កម្មវិធីបើកអង្គសន្និបាត៖ -ម៉ោង០៨:០០-០៨:៣០
-ប្រកាសកម្មវិធី ប្រកាសគណៈអធិបតី
-គោរពភ្លេងជាតិ និងព្រះរាជណាចក្រម្ពុជា
-ម៉ោង០៨:៣០-០៩:៣០ សន្ទរកថាបើកអង្គសន្និបាត ដោយឯកឧត្តមអភិបាលខេត្ត
-ម៉ោង០៩:៣០-០៩:៤៥ សម្រាកអាហារសម្រន់
-ម៉ោង០៩:៤៥-១០:៤៥ របាយការណ៍សមិទ្ធផលឆ្នាំ២០២៣ បញ្ហាប្រឈម និង ទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដោយលោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្ត។
ពិភាក្សា និងបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” (លទ្ធផល-បញ្ហាប្រឈម-សំណូមពរ/អនុសាសន៍)
ប្រធានបទទី១៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ
-ម៉ោង១០:៤៥-១១:០០ បទអន្តរាគមន៍ទី១៖ ការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ចោរកម្ម គ្រោះថ្នាក់ចរាចរ ដោយលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការ នៃស្នងការដ្ឋាននគបាលខេត្ត។
-ម៉ោង១១:០០-១១:១៥ បទអន្តរាគមន៍ទី២៖ ការងាររក្សាសន្តិសុខ និងសណ្តាប់ ធ្លាប់តាមព្រំដែនកម្ពុជា ឡាវ ដោយលោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង។
-ម៉ោង១១:១៥-១១:៣០ សំណួរ-ចម្លើយ និងយោបល់ចូលរួម
-ម៉ោង១១:៤៥-១៤:០០ សម្រាកអាហាថ្ងៃត្រង់
-ម៉ោង១៤:០០-១៤:៣០ កិច្ចដំណើរការកម្មវិធីបន្តនៃអង្គសន្និបាត
ប្រធានបទទី២៖ ការគ្រប់គ្រងនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ
-ម៉ោង១៤:៣០-១៤:៤៥ បទអន្តរាគមន៍ទី៣៖ ការបង្ក្រាប និងទប់ស្កាត់បទល្មើស ធនធានព្រៃឈើ ដីព្រៃរបស់រដ្ឋ និងរ៉ែ ដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
-ម៉ោង១៤:៤៥-១៥:០០ បទអន្តរាគមន៍ទី៤៖ ការគ្រប់គ្រង និងការបង្ក្រាបទប់ស្កាត់បទល្មើសជលផល ដោយលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
-ម៉ោង១៥:០០-១៥:១៥ បទអន្តរាគមន៍ទី៥៖ ការចុះបញ្ជីដីធ្លី(ជាប្រព័ន្ធ និងបំពេញ បន្ថែម) បញ្ហាប្រឈម និងដំណោះស្រាយ ដោយប្រធានមន្ទីរ.ដ.ន.ស.ស (១៥នាទី)
-ម៉ោង១៥:១៥-១៥:៣០ សំណួរ-ចម្លើយ និងយោបល់ចូលរួម
-ម៉ោង១៥:៣០-១៥:៤៥ សម្រាកអាហារសម្រន់
ប្រធានបទទី៣៖ យន្តការអន្តរាគមន៍ និងដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ
-ម៉ោង១៥:៤៥-១៦:០០ បទអន្តរាគមន៍ទី៦៖ វិវាទដីធ្លីនៅមូលដ្ឋាន និងបញ្ហាប្រឈម/អនុសាសន៍ ដោយអភិបាលស្រុកសៀមប៉ាង (១៥នាទី)
-ម៉ោង១៦:០០-១៦:១៥ បទអន្តរាគមន៍ទី៧៖ អំពើហឹង្សាក្នុងគ្រួសារ និងការជួញដូរ | ស្ត្រី និងកុមារ បញ្ហាប្រឈម/អនុសាសន៍ ដោយលោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត
-ម៉ោង១៦:១៥-១៦:៣០ សំណួរ-ចម្លើយ និងយោបល់ចូលរួម
-ម៉ោង៧:០០-៨:០០ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សមាជិក សមាជិកា អញ្ជើញមកដល់
-ម៉ោង៨:០០-៨:០៥ ចាប់ផ្តើមកម្មវិធី
ប្រធានបទទី៤៖ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន
-ម៉ោង៨:០៥-៨:២០ បទអន្តរាគមន៍ទី៨៖ ការផ្តល់សេវាសុរិយោដីតាមអង្គភាព ច្រកចេញចូលតែ១ខេត្ត (១៥នាទី) ដោយលោក គង់ ដារុំ ប្រធានអង្គភាពច្រកចេញចូលតែមួយ
-ម៉ោង៨:២០-៨:៣៥ បទអន្តរាគមន៍ទី៩៖ ការផ្តល់សេវាលិខិតអត្រានុកូលដ្ឋាន តាមយន្តការច្រកចេញចូលតែ១ នៃឃុំទាំង៧ក្នុងស្រុកសេសាន (១៥នាទី) ដោយលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន
-ម៉ោង៨:៣៥-៨:៥០ បទអន្តរាគមន៍ទី១០៖ ការអនុវត្តគម្រោងអភិវឌ្ឍសង្កាត់ ដោយលោក ជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង
ប្រធានបទទី៥៖ ការគ្រប់គ្រងសណ្តាប់ធ្នាប់ទីប្រជុំជន អនាម័យ បរិស្ថាន
-ម៉ោង៨:៥០-៩:០៥ បទអន្តរាគមន៍ទី១១៖ ការគ្រប់គ្រងសណ្តាប់ធ្នាប់ទីប្រជុំជន អនាម័យ និងបរិស្ថានក្នុងក្រុង (ការលក់ដូរ ការសាង សង់សំណង់ ការគ្រប់គ្រងសម្រាម និងសំណល់រឹង រាវ) ដោយលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង។
-ម៉ោង៩:០៥-៩:២០ សំណួរ-ចម្លើយ និងយោបល់ចូលរួម
-ម៉ោង៩:២០-៩:៣៥ សម្រាកអាហារសម្រន់
-ម៉ោង៩:៣៥-១០:៤៥ បូកសរុបកដំណើរការ និងលទ្ធផលអង្គសន្និបាត ដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត
-ម៉ោង៩:៤៥-១១:០០ ពិធីប្រកាសជ័យលាភីចលនាប្រឡងប្រណាំង “ការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដល់ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់ ដោយឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត
-ម៉ោង១១:០០-១៤:០០ សម្រាកអាហារថ្ងៃត្រង់
*ពេលរសៀលកម្មវិធីបិទអង្គសន្និបាត
-ម៉ោង១៤:០០-១៤:៣០ សមាជិក សមាជិកា អញ្ជើញមកដល់
-ម៉ោង១៤:៣០-១៤:៤៥ គណៈអធិបតីអញ្ជើញមកដល់-ម៉ោង១៤:៤៥-១៥:៣០ មតិស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលនៃអង្គសន្និបាត របស់រដ្ឋបាលខេត្តនិងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត
-ម៉ោង១៥:៣០-១៥:៤៥ ការអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដោយឯកឧត្តម ស៊ី សួន ប្រធាន លេខាធិការដ្ឋានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង
-ម៉ោង១៥:៤៥-១៧:៣០ សន្ទរកថាបិទសន្និបាត និងមតិផ្តាំផ្ញើជាអនុសាសន៍ ដោយឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
-ម៉ោង១៧:៣០-១៧:៣៥ គោរពទង់ជាតិបិទកម្មវិធី ៕


