**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ក្នុងរយៈពេល៦ខែ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្វាយរៀង បម្រើប្រជាពលរដ្ឋបានជាង ២ម៉ឺនសេវា

ភ្នំពេញ៖ ទន្ទឹមនឹងការិយាល័យច្រកចេញតែមួយថ្នាក់ក្រុង ស្រុកទាំងអស់ ដែលបាននឹងកំពុងដំណើរការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនោះ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលសាលាខេត្តស្វាយរៀង ក៏កំពុងតែមមាញឹកណាស់ដែរ។

លោកស្រី អ៊ុក ចិន្តា អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែចុងក្រោយ គិតចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺន ៦ពាន់ សេវា។​ លោកស្រី អ៊ុក ចិន្តា​ បានបន្តថា ក្នុងចំណោមសេវា ដែលអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀងទទួលបន្ទុកផ្ដល់ជូនប្រជាពលរដ្ឋនោះ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឈរនៅលំដាប់វិស័យទទួលការស្នើសុំសេវាពីប្រជាពលរដ្ឋបានច្រើនជាងគេ មានរហូតដល់ទៅ ១៧,៣៤៤សេវា ក្នុងនោះ ការងារសំណង់មាន ១០សេវា និងការងារសូរិយាដីមាន ១៧,៣៣៤សេវា។ វិស័យបន្ទាប់ដែលអង្គភាពច្រកចេញចូលតែមួយខេត្តបានផ្ដល់ជូនប្រជាពលរដ្ឋបានច្រើនដែរនោះ គឺវិស័យកសិកម្ម មានជាង ៥ពាន់សេវា និងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានប្រមាណជិត ២ពាន់សេវា។​

លោកស្រីបានអោយដឹងទៀតថា​ អង្គភាពច្រកចេញចូលតែមួយខេត្តខេត្តស្វាយរៀង ទទួលបន្ទុកផ្ដល់សេវាជូនប្រជាពលរដ្ឋ ចំនួន១៤ វិស័យ រួមមាន ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល សុខាភិបាល ទេសចរណ៍​ សាធារណការ និងដឹកជញ្ជូន វប្បធម៌ និងវិចិត្រសិល្បៈ ព័ត៌មាន បរិស្ថាន ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងចំណោមវិស័យដូចបានបញ្ជាក់ខាងលើមកនេះ ក៏មានវិស័យដែលទទួលបានការស្នើសុំសេវាពីប្រជាពលរដ្ឋក្នុងចំនួនតិចតួច និងវិស័យដែលមិនទាន់ទទួលបានការស្នើសុំសេវាពីពលរដ្ឋដែរ ក្នុងរយៈពេល ៦ខែ ដូចគ្នានោះ។ តួយ៉ាងវិស័យបរិស្ថាន ផ្ដល់បានចំនួន១ វិស័យរ៉ែ និងថាមពល ផ្ដល់បានចំនួន៣ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ដល់បានចំនួន៣ និងវិស័យសុខាភិបាលផ្ដល់បានចំនួន៩ ខណៈវិស័យដែលនៅមិនទាន់បានការស្នើសុំសោះពីប្រជាពលរដ្ឋក្នុងរយៈពេល ៦ខែ ដូចគ្នានោះ មានវិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យពាណិជ្ជកម្ម។

ជុំវិញវិស័យដែលមិនទាន់ទទួលការស្នើសុំសេវាពីពលរដ្ឋ លោកស្រីអនុប្រធានអង្គភាពច្រកចេញចូលតែមួយ ខេត្តស្វាយរៀង បានពន្យល់ថា «វិស័យវប្បធម៌ និងវិចិត្រសិល្បៈ គឺក្រសួងបានវិមជ្ឈការមកឱ្យច្រកយើងចំនួន ១សេវា គឺសេវាស្នើសុំការប្រគុំតន្រ្តីអន្តរជាតិ ដែលខេត្តយើងមិនទាន់មានការប្រគុំតន្ត្រីលំដាប់នេះទេ មានតែការប្រគុំតន្រ្តីជាតិ ដែលផ្ដល់ដោយការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក។ ចំណែកវិស័យពាណិជ្ជកម្ម យើងទទួលពីក្រសួង១សេវា ហើយមួយឆ្នាំមានពលរដ្ឋស្នើសុំតែមួយទេ គឺសេវាផ្ដល់លិខិតអនុញ្ញាតលក់ផលិតផល ឬលក់ទំនិញជារូបិយបណ្ណបរទេស។

ក្រសួងមហាផ្ទៃ បានសហការសម្របសម្រួល ជាមួយក្រសួង ស្ថាប័ននានា រៀបចំដាក់ឱ្យដំណើរការនូវការផ្តល់សេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ព្រមទាំងបានដាក់ឱ្យដំណើរការនូវយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីធានាផ្តល់សេវាជូនប្រជាជនឱ្យកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ យន្តការច្រកចេញចូលតែមួយ បានទទួលការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ និងទទួលបានការអបអរសាទរពីសំណាក់អង្គការជាតិ-អន្តរជាតិ និងបណ្ដាប្រទេសជាដៃគូ ដូចជា អង្គការតម្លាភាពកម្ពុជា អង្គការGIZ រដ្ឋាភិបាលបាលជប៉ុន និងស្វីសជាដើម។

ដូចនីតិកាលមុនៗដែរ នៅក្នុងនីតិកាលទី៧នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បាននឹងកំពុងបន្តយកចិត្តទុកដាក់ ដឹកនាំ និងណែនាំឱ្យរដ្ឋបាលខេត្តខិតខំសម្របសម្រួលជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់មកឱ្យអង្គភាពច្រកចេញចូលតែមួយ និងលើកកម្ពស់ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីដែលបំពេញការងារនៅតាមយន្តការច្រកចេញចូលតែមួយឱ្យបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ តាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង