**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ចូលរួមពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ការកែសម្រួលសមាសភាព ក្រុមការងារបក្សចុះមូលដ្ឋានខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងការពិនិត្យមើលវឌ្ឍភាព នៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង តាងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីនៃគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារទាំងក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមប្រឹក្សា គណៈអភិបាល មន្ទីរ អង្គភាពជំនាញនានា អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង ដែលបានសហការសាមគ្គីគ្នា បំពេញការងារយ៉ាងសកម្ម ទាំងការងារគណបក្ស និងការងាររដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឱ្យគណបក្ស យើងដែលជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអនុវត្ត សម្រេចបាននូវទិសដៅជាយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងការដឹកនាំគ្រប់គ្រង ប្រទេសជាតិ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមរយៈពេលយូរអង្វែងបន្តទៀត។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋាន សម្តេចបានមានប្រសាសណ៍បន្តថា ត្រូវបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ឱ្យមានរចនាសម្ព័ន្ធ តាមគោលការណ៍ដែលបានកំណត់ និងមានសមត្ថភាពដឹកនាំអនុវត្តដោយ ជោគជ័យនូវកម្មវិធីនយោបាយ និងការងារនានារបស់គណបក្ស ដោយប្រកាន់នូវ គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបការងារ ច្បាស់លាស់ មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។
ខិតខំថែរក្សាកម្លាំងនយោបាយគណបក្ស ជាពិសេសកម្លាំងប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សយើងឱ្យបានស្ថិតស្ថេរគង់វង្ស ដោយត្រូវយកចិត្តទុកដាក់ថែទាំទាំងស្មារតី និងសម្ភារឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការដឹកនាំ របស់គណបក្សទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតទៅមុខទៀត។ ត្រូវបន្តជំរុញសកម្មភាពពង្រឹងពង្រីកសមាជិកបក្សឱ្យបានជាប់ជា ប្រចាំដោយផ្សារភ្ជាប់ជាមួយការជំរុញការងារអប់រំនយោបាយ សតិអារម្មណ៍ ការងារចលនាមហាជន ការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានទូលំទូលាយ ស៊ីជម្រៅ ទាំងក្នុងជួរសមាជិកបក្ស មហាជន និងមជ្ឈដ្ឋាននានាក្នុងសង្គម។ ចំពោះលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្ស ក្រុមការងារ និងគណបក្សត្រូវសហការបន្តផ្សព្វផ្សាយឱ្យបានទូលំ ទូលាយដល់គណៈកម្មាធិការសាខាបក្សតាមមន្ទីរ អង្គភាពនានា និងនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា មានប្រសាសណ៍បន្ថែមថា គណបក្ស ជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិទាំងមូល ហេតុនេះ ក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ថ្នាក់ត្រូវទំនាក់ទំនងសហការគ្នាបំពេញការងារ ដើម្បីគាំទ្រ បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការពង្រឹងមូលដ្ឋាន ទាំងការងារនយោបាយ ការងារកសាងអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយឆ្លើយតបសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋ សំដៅរួមគ្នាអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់ គណបក្ស ដែលបានប្រែក្លាយមកជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សង្ឃឹមជឿជាក់លើការប្ដេជ្ញាចិត្ត ការចូលរួម ការគាំទ្ររបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ ក្នុងការបន្តរួមគ្នាថែរក្សាសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើននិងខិតខំរួមគ្នាដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សក្នុងការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង