ពលរដ្ឋងាយរងគ្រោះបំផុត ១គ្រួសារ រស់នៅឃុំបួរ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារអនសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំព្រឹក ដឹកនាំដោយ លោក សុង សុភ័ក្ដ្រ អភិបាល ស្រុក និងជា ប្រធានគណៈកម្មាធិការអនុសាខាស្រុកនិងសហការី បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ (ទីទ័លក្រ) ចំនួន១គ្រួសាររស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងនាម ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត លោក សុង សុភ័ក្ដ្រ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ បន្ថែមពីនេះ ក្រុមការងារ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផងដែរ ។ សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម,មី១កេស,ត្រីខ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ឃីត១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង)និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕
