**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រាសាទអង្គវត្ត និងប្រាង្គប្រាសាទនានានៅកម្ពុជា គឺជាតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រាសាទអង្គវត្ត និងប្រាង្គប្រាសាទនានា គឺតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សមរណីយដ្ឋានអង្គរ និងជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដោយប្រកាន់នូវទស្សនាទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស។

នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យបណ្ឌិត Ishizawa Yoshiaki ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅទីក្រុងតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Ishizawa Yoshiaki បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវក្តីអំណរដែលរូបលោកបានចូលរួមក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ។

ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ អំពីវឌ្ឍនភាពរីកចម្រើនដែលរូបលោកសាស្ត្រាចារ្យផ្ទាល់ ក៏ដូចជាសាកលវិទ្យាល័យសូហ្វីយ៉ា បានចូលរួមចំណែកក្នុងការងារជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀតក្នុងខេត្តសៀមរាប រយៈកាលជាង ៣០ ឆ្នាំ កន្លងមកនេះ ប្រកបដោយមនោសញ្ចេតនាស្រលាញ់ និងកោតស្ញប់ស្ញែងចំពោះទេពកោសល្យរបស់បុព្វបុរសខ្មែរក្នុងការកសាងប្រាសាទទាំងនោះទ្បើង ។

ជាងនេះទៅទៀត សាកលវិទ្យាល័យសូហ្វីយ៉ា ក៏បានបើកមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ប្រចាំខេត្តសៀមរាប ដើម្បីចែករំលែកបទពិសោធន៍លើការងារអភិរក្សជួសជុល និងគ្រប់គ្រងតំបន់បេតិកភណ្ឌ នៅតាមបណ្តាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ និងតំបន់ព្រះវិហារ សម្រាប់បម្រើដល់ការសិក្សាស្វែងយល់លើការអនុវត្តជាក់ស្តែង ។

លើសពីនេះ លោកសាស្ត្រាចារ្យ ក៏បានស្នើសុំ សម្តេចធិបតី គាំទ្រដល់សាកលវិទ្យាល័យសូហ្វីយ៉ាក្នុងការបន្តកិច្ចសហប្រតិបត្តិការជួសជុល និងកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ តទៅទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកី្តសោមនស្សរីករាយ ដែលបានជួបជាមួយលោកសាស្ត្រាចារ្យ Ishizawa Yoshiaki សាជាថ្មី បន្ទាប់ពីជំនួបកាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ព្រមទាំងបានអរគុណដល់លោកសាស្ត្រាចារ្យ និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានចូលរួមជួលជុល អភិរក្សប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលនេះគឺជាកាយវិការនៃសេចក្តីស្រលាញ់តាមរយៈសកម្មភាពជាក់ស្តែង ក្នុងការជួយអភិរក្ស និងថែរក្សាប្រាង្គប្រាសាទទាំងនោះឱ្យនៅឋិតឋេរចីរកាលតទៅ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បាន ជម្រាបជូនលោកសាស្ត្រាចារ្យផងដែរថា ប្រាសាទអង្គវត្ត និងប្រាង្គប្រាសាទនានា គឺតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សមរណីយដ្ឋានអង្គរ និងជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដោយប្រកាន់នូវទស្សនាទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស” ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានធ្វើការបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ នៅតែបន្តកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាក្នុងការជួសជុលប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយផ្តល់ការសម្របសម្រួលនានា សំដៅធ្វើយ៉ាងណាឱ្យកិច្ចការងារនេះដំណើរការទៅបានដោយរលូន៕

អត្ថបទដែលជាប់ទាក់ទង