សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ចនៅវៀតណាម

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិ ភូជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរ ទស្សន កិច្ច ជា ផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម។
សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣៕


