ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងប្រាំបីនាក់ទៅកាន់អ៊ីស្រាអែល ខណៈដែលកិច្ចពិភាក្សាស្វែងរកការពង្រីកបទឈប់បាញ់នៅតំបន់ហ្គាហ្សា

GAZA៖ ក្រុមហាម៉ាស់នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៨នាក់នៅតំបន់ហ្គាហ្សា ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយ ហើយអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០នាក់ ខណៈដែលអ្នកចរចាបានព្យាយាមបន្តការផ្អាកក្នុងការប្រយុទ្ធម្តងទៀត។
អ៊ីស្រាអែលបានកំណត់អត្តសញ្ញាណស្ត្រីពីរនាក់ដែលត្រូវបានដោះលែងដំបូងកាលពីថ្ងៃព្រហស្បតិ៍ថាជា Mia Schem អាយុ ២១ ឆ្នាំក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅឯពិធីជប់លៀងដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា និង Amit Soussana អាយុ ៤០ ឆ្នាំ។
រូបថតដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបង្ហាញឱ្យឃើញ Schem ដែលកាន់សញ្ជាតិបារាំង ឱបម្តាយ និងបងប្រុសរបស់នាង បន្ទាប់ពីពួកគេត្រូវបានជួបជុំគ្នាឡើងវិញនៅឯមូលដ្ឋានយោធា Hatzerim ក្នុងប្រទេសអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានដោះលែងក្រុមចំណាប់ខ្មាំងចំនួនប្រាំមួយនាក់បន្ថែមទៀត ដោយផ្ទេរពួកគេទៅកាន់កាកបាទក្រហម។ យោងតាមព័ត៌មានផ្លូវការបានឱ្យដឹងថា ស្ត្រីបួននាក់ជាស្ត្រីដែលមានអាយុពី ២៩ ទៅ ៤១ ឆ្នាំ រួមទាំងជនជាតិម៉ិកស៊ិក-អ៊ីស្រាអែលពីរនាក់។
រូបភាពទូរទស្សន៍បានបង្ហាញស្ត្រីមួយចំនួនដើរកាត់រថយន្តសង្គ្រោះនៅពេលដែលពួកគេទៅដល់ទឹកដីអ៊ីស្រាអែល។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
