**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

បុណ្យអុំទូក៣ថ្ងៃ ក្រសួងការងារ ផ្សព្វផ្សាយពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់ពលរដ្ឋជាង៥ម៉ឺននាក់

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម ( ប.ស.ស. ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសរុបជិត៥ម៉ឺននាក់ស្តីពីរបបសន្តិសុខសង្គម ពិសេសគឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៌ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្នុងអំឡុងពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកពីថ្ងៃ ២៦- ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យ និង ជាអគ្គនាយករង ប.ស.ស. មានប្រសាសន៍ឲ្យដឹងថានៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយតាមទីប្រជុំជន និងការផ្សព្វផ្សាយតាមស្តង់ពិព័ណ៌ ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃកន្លងទៅនេះ នៅទូទាំង ២៥ រាជធានីខេត្ត មានប្រជាពលរដ្ឋសរុបប្រមាណជា ៤៩ ៦៦១នាក់ ក្នុងនោះស្រី ៣២ ៥១៥នាក់ បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គម ពិសេសគឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។

ឯកឧត្តមមានប្រសាសន៍បន្តថា តាមរយៈយុទ្ធនាការផ្សព្វផ្សាយកន្លងមក ក៏ដូចជាយុទ្ធការក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃនេះ ឯកឧត្តមសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋហាក់មានការយល់ដឹងច្រើនស្តីពីរបបសន្តិសុខសង្គម ហើយពួកគាត់ភាគច្រើន គឺស្គាល់បណ្ណ
ប.ស.ស. និងបានដឹងពីអត្ថប្រយោជន៍បណ្ណ ប.ស.ស. ដែលនៅពេលឈឺ ឬគ្រោះថ្នាក់ផ្សេងៗទៅពេទ្យមិនអស់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភទៀតផង។

កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ពីផលចំណេញរបស់សមាជិក ប.ស.ស. និងអ្នកនៅក្នុងបន្ទុកគ្រួសារចំពោះការព្យាបាលជំងឺនិងការថែទាំសុខភាពថាពេលដែលមានគ្រួសារ បងប្អូនមួយចំនួនធ្វើការទាំងពីរនាក់ ក៏ប៉ុន្តែមានបងប្អូនមួយចំនួន ពេលមានកូនអាចមានម្នាក់ផ្អាកពីការងារ ឬឈប់ធ្វើការដើម្បីមើលថែទាំកូន ចឹងសល់តែមនុស្សម្នាក់គត់ធ្វើការនិងមានចំណូល ហើយចំណូលនោះក៏ត្រូវជួយដល់អ្នកនៅផ្ទះ និងចំណាយផ្សេងៗទៀតផង។

ឯកឧត្តមបានលើកឡើងថា បើសិនជាបងប្អូនបង់ភាគទានផ្នែកថែទាំសុខភាពបីនាក់ ដោយក្នុងមួយនាក់ត្រូវបង់ ១ ៥៦០០រៀល នៅពេលមានកូន៣ក្នុងបន្ទុក គឺត្រូវចំណាយប្រហែលអស់១២ដុល្លារ ហើយបើមានកូនឈឺ នោះ ក្នុងមួយខែៗអាចនឹងត្រូវចំណាយច្រើនលើសពីនេះទៀត។ ដូច្នេះបើបងប្អូនបង់ភាគទាន ប.ស.ស. នោះបងប្អូនច្បាស់ក្នុងខ្លួនថា ប្រាក់ខែដែលនៅសល់ បន្ទាប់ពីផាត់ចំណាយលើ សោហ៊ុយធ្វើដំណើរ បន្ទប់ជួល បងប្អូនអាចចំណាយលើការចំណាយផ្សេងៗបានទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ ជាសមិទ្ធផលមួយ ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាចម្បងបំផុត ទៅដល់សុខុមាលភាពរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការព្យាបាលជំងឺ នៅពេលដែលមានជំងឺនោះឡើយ ដែលនេះជាការគ្របដណ្ដប់ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺគិតចាប់ពីថ្ងៃបើកយុទ្ធនាការផ្សព្វផ្សាយដំបូង រហូតមកដល់ត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមានបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា៥៧៧ ៩៤២នាក់ ស្មើនឹង ១ ៦៩៤លើក ទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត៕

អត្ថបទដែលជាប់ទាក់ទង