ស្នងការខេត្តក្រចេះ សម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះ មេប៉ុស្តិ៍ស្រែចារ ដែលទៅឃាត់ការសម្ដែងសិល្បៈល្ខោន ក្នុងពិធីបុណ្យកឋិនទាន

ភ្នំពេញ៖ ស្នងការនគរបាលខេត្តក្រចេះ បានសម្រេចផ្អាកការងារ លោកមេប៉ុស្តិ៍ស្រែចារ ជាបណ្តោះអាសន្នហើយ និងបញ្ជាឱ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ពាក់ព័ន្ធនឹងករណីអនុវត្តតួនាទីមិនត្រឹមត្រូវបង្ករឿងជាមួយនឹងការសម្តែងល្ខោននៅវត្តអូរលុង។
