លោក ស៊ុត វណ្ណា៖ ខេត្តស្ទឹងត្រែង អនុវត្តកម្មវិធីអត្តសញ្ញាណកម្មពិការភាព ជនមានពិការភាពបានជិត ៣ពាន់នាក់ និងបានផលិតបណ្ណសម្គាល់ ជនមានពិការភាពបានជាង ២ពាន់បណ្ណ

ភ្នំពេញ៖ លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិស្បទា បានឲ្យដឹងថា ខេត្តស្ទឹងត្រែង បានអនុវត្តកម្មវិធីអត្តសញ្ញាណកម្មពិការភាពជនមាន ពិការភាពចំនួន ២,៧៧៧នាក់ (ស្មើនឹង ០.៩៦%) និងបានផលិតបណ្ណសម្គាល់ ជនមានពិការភាពបានចំនួន ២,២១២បណ្ណ (ស្មើនឹង ០.៩៩%) បើធៀបនឹងចំនួននៅទាំងប្រទេស គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។
តាមរយៈរបាយការណ៍ស្វាគមន៍ថ្លែងក្នុងពិធីប្រគល់បណ្ណសម្គាល់ជនមានពិការភាព នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ុត សុវណ្ណា បានលេីកឡេីងថា
ពិធីប្រគល់បណ្ណសម្គាល់ជនមានពិការភាពនាពេលនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក តំណាងមន្ទីរស្ថាប័នរដ្ឋពាក់ព័ន្ធ មន្ដ្រីរាជការមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសតិសម្បទាខេត្ត និងបងប្អូន ជនមានពិការភាព សរុបចំនួន ១១៦នាក់ ពិធីប្រគល់បណ្ណសម្គាល់ជនមានពិការភាពនេះ ប្រារពធ្វើឡើងក្នុងគោល បំណង ៖
-ជំរុញផ្សព្វផ្សាយការធ្វើអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋានដល់ជនមានពិការភាព
-ផ្តល់បណ្ណសម្គាល់ជនមានពិការភាពជូនដល់ជនមានពិការភាព តំណាងជនពិការ និង ដើម្បីបើកផ្តល់បន្តដល់ជនពិការផ្ទាល់តាមរយៈឃុំសង្កាត់
-លើកកម្ពស់ផលប្រយោជន៍ជនមានពិការភាពតាមប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងទៀត ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
លោកមានប្រសាសន៍ថារាជរដ្ឋាភិបាលបានដាក់ចេញច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្ត នានា ដើម្បីជំរុញ និងកៀរគរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធឱ្យចូលរួមក្នុងការគាំពារ និងអភិវឌ្ឍន៍ជនមានពិការភាព។ ការលើកកម្ពស់ការចូលរួមប្រកបដោយ ប្រសិទ្ធភាព ត្រូវមានទិន្នន័យអត្តសញ្ញាណកម្មពិការភាពមួយជាក់លាក់ សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តដើម្បី ដាក់ចេញកិច្ចអន្តរាគមន៍នានា។
ចំពោះ របបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង បានធ្វើការកំណត់ អត្តសញ្ញាណកម្មជន ពិការក្រីក្រ អនុវត្តដោយមន្ត្រីទទួលបន្ទុក ឃុំសង្កាត់ ក្នុងគោលបំណងផ្តល់ប្រាក់របបគោល នយោបាយជូនជនពិការ ក្រីក្រនៅតាមសហគមន៍។ នៅក្នុងឆ្នាំមកដល់ឆ្នាំ២០២៣នេះ កម្មវិធីរបបគោលនយោបាយ នេះ ពង្រីកបាន ២៥រាជធានីខេត្ត ស្មើនឹង៦០ ក្រុងស្រុកខណ្ឌ ដែលមានជនពិការក្រីក្រនៅតាមសហគមន៍ ទទួលបាន របបគោលនយោបាយ សរុបចំនួន ១៩,៨៧៤នាក់។ ដោយឡែកខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០២២ កន្លងទៅនេះ ការផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ គឺបានតែចំនួនសាកល្បង ២ស្រុក តែប៉ុណ្ណោះ គឺស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់។ សម្រាប់ឆ្នាំ២០២៣ នេះ ការផ្តល់ប្រាក់របបគោលនយោបាយ ជូនជនពិការក្រីក្រ នៅតាមសហគមន៍ គឺនៅតែសម្រាប់សាកល្បង ២ស្រុកដដែល។
ឆ្លៀតក្នុងឱកាសនោះលោកប្រធានមន្ទីរក៏បានធ្វើរបាយការណ៍សង្ខេ បលើដំណើរការអនុវត្តការ
កំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាននេះដូចតទៅ៖
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញប្រកាសលេខ ២១៧ ស.អ.យ. ប្រក. ចុះថ្ងៃទី២៨ ខែសីហាឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារស្តីពីគោលការណ៍ណែនាំអំពីការកំណត់ អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទិ្ធជាមូលដ្ឋាន និងលិខិតគាំទ្រលេខ ៦៧៤៦ សហវ.អកគ. របស់ក្រុម ប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីអង្គការ យូនីសេហ្វ។
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២០២ អនក្រ.បក. ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងប្រកាសលេខ២២៧ ស.អ.យ.ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដើម្បីរៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ អត្តសញ្ញាណកម្មពិការភាព ឱ្យមាន បទដ្ឋានរួមមួយ ប្រកបដោយសង្គតិភាព តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងពិការភាព ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាពក្នុងការលើកកម្ពស់ជីវភាពការ ទទួលបាន សេវាសង្គមការអភិវឌ្ឍដល់ជនមានពិការភាព និងប្រើប្រាស់ជាទិន្នន័យសម្រាប់កំណត់ក្រុមគោលដៅនៃកម្មវិធីប្រព័ន្ធ គាំពារសង្គម និងសេវាសង្គមផ្សេងៗទៀតប្រកបដោយសមធម៌ និងបរិយាបន្នស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងបានជួយជំរុញការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មពិការភាព ឱ្យមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងនោះ ជនមានពិការភាពចំនួន ២៨៨,៦៩០នាក់ (ស្មើនឹង ៤២%) ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជន បង្គោល ឃុំ សង្កាត់ និងបានផលិតបណ្ណសម្គាល់ជនមានពិការភាព បានចំនួន ២២២,១៤៨បណ្ណ (ស្មើនឹង ៣២%) នៅទូទាំង២៥ រាជធានី ខេត្ត។ ដោយឡែកខេត្តស្ទឹងត្រែង បានអនុវត្តកម្មវិធីអត្តសញ្ញាណកម្មពិការភាពជនមាន ពិការភាពចំនួន ២,៧៧៧នាក់ (ស្មើនឹង ០.៩៦%) និងបានផលិតបណ្ណសម្គាល់ ជនមានពិការភាពបានចំនួន ២,២១២បណ្ណ (ស្មើនឹង ០.៩៩%) បើធៀបនឹងចំនួននៅទាំងប្រទេស គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ៕
