**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

តម្លៃគ្រាប់កាហ្វេស្រស់ នៅមណ្ឌលគិរីកើនឡើង បន្ទាប់ពីមានកិច្ចសន្យា ផលិតកម្មកសិកម្ម

ភ្នំពេញ៖ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី​ បានឱ្យដឹងថា ទិន្នផលគ្រាប់កាហ្វេស្រស់នៅខេត្តមណ្ឌ​លគិរីមានតម្លៃថ្លៃជាងមុន បន្ទាប់ពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ។ទន្ទឹមនេះអ្នកដាំដុះ និងផ្ទៃដីដាំដុះកាហ្វេ មានការកើនឡើងដូចគ្នា។

លោក​ សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ថា ផលិតផលគ្រាប់កាហ្វេស្រស់ ឬ​គ្រាប់កាហ្វេឆៅ ចម្រុះនៅខេត្តមណ្ឌលគិរីមានការកើនឡើងជាអតិបរមា ចន្លោះ​ពី២០០រៀល ទៅ៣០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ឆ្នាំ ២០២៣នេះ បន្ទាប់ពី​មានកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដី​ពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់រវាងអ្នកក្រុមផលិតជាមួយក្រុមហ៊ុនប្រមូលទិញ។

លោកបានលើកឡើង​ថា ៖ «តម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះមានតម្លៃចន្លោះ១ ៣៥០ ទៅ១ ៥០០ រៀល នៅក្នុងឆ្នាំ ២០២៣ នេះ ដែលកើនឡើងពី២០០រៀល ទៅ៣០០រៀលហើយរំពឹងថាតម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះនៅតែអាចបន្តកើនដល់ចន្លោះពី១ ៤០០ទៅ១ ៦០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត»។
លោក សុង ឃាង បន្តថា កត្តាដែលធ្វើឱ្យតម្លៃគ្រាប់កាហ្វេស្រស់ ឬកាហ្វេឆៅ មានការកើន​ឡើង ដោយសារតែមានការស​ហការជាមួយគ្នារវាងមន្ទីរកសិកម្ម​ខេត្តមណ្ឌលគិរី និង​ក្រុមហ៊ុន ខូហ្វី ក្នុងរយៈពេលពីរឆ្នាំដើម្បីប្រមូលទិញយក គ្រាប់កាហ្វេស្រស់​ក្នុង តម្លៃខ្ពស់នៅលើទីផ្សារ។

លោកបានប្រាប់ថា «ការរក្សាតម្លៃទីផ្សារ ផលិតផលកាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ បានចូលរួម ចំណែកលើកកម្ព​ស់ ជីវ​ភាពរស់នៅកសិករ កាន់តែប្រសើរឡើង និងមានភាពធន់ជាងមុន និងអាចពង្រឹងទៅលើការដាំដុះដើម្បីធានានូវខ្សែចង្វាក់ផ្គត់ផ្គង់ត្រឹមត្រូវតាមស្តង់ដារនិងនិរន្តរភាព»។

អ្នកស្រី មាស មករា ពលរដ្ឋ​រស់នៅភូមិម៉ាប្រយ៉ោង ឃុំភូលូក ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងដែរ​ថា អ្នក​ស្រីបានចាប់យកកសិកម្មផ្នែកដាំកាហ្វេនេះអស់រយៈពេលជា៩ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន និងបានជួ​យ​លើកស្ទួយវិស័យកសិកម្មក្នុងប្រទេសបានមួយផ្នែកផងដែរ​។

អ្នកស្រីបានបន្តថា បច្ចុប្បន្ននេះ ដំណាំកាហ្វេ គឺជាប្រភេទដំណាំ ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ មិនថានៅក្នុងប្រទេស ឬក៏ក្រៅប្រទេសទេ។

អ្នកស្រីបានបញ្ជាក់ថា ៖ «គ្រាប់កាហ្វេស្រស់នាពេលបច្ចុប្បន្ននេះ មានតម្លៃគួរសម ជាពិសេសក្រោយពីការសម្របសម្រួលបង្កើតឱ្យមានកិច្ចសន្យាកសិកម្ម មានក្រុមហ៊ុនចាំប្រមូលទិញ ដោយយើងមិនបារម្ភរឿងទីផ្សារឡើយ។ ប៉ុន្តែយើងត្រូវគោ​រពតាមលក្ខខណ្ឌរបស់ ដោយត្រូវប្រើជីធម្មជាតិ និងថែទាំដោយយកចិត្តទុកដាក់ទើបគ្រាប់កាហ្វេស្រស់មានគុណភាពល្អ»។

​យោងតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី គិតត្រឹម​ឆ្នាំ២០២៣ មានកសិករប្រ​មាណចំនួន៣៦៥គ្រួសារ និងក្រុមហ៊ុនចំនួនមួយដែលមានផ្ទៃដីសរុបចំនួន ៥២៥ហិកតា ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កំណើននៃការទទួលទានកាហ្វេនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ក្រសួងបាននិងកំពុងឱ្យ​មានការពង្រីកដាំកាហ្វេរ៉ូប៊ូស្តា និងការប្រើប្រាស់កាហ្វេនេះនៅកម្ពុជា ខណៈបច្ចុប្បន្នការដាំដុះកាហ្វេប្រ​ភេទរ៉ូប៊ូស្តានេះ នៅមានតិចតួចនៅឡើយ។

ក្រសួងបានបញ្ជាក់ថា កាហ្វេប្រភេទ រ៉ូប៊ូស្តា មានភាពអំណោយផលសម្រាប់ការដាំដុះនៅកម្ពុជា ដោយអាចដាំបាននៅតំ​បន់ខ្ពស់រាបដូចមណ្ឌលគិរី អាកាសធាតុត្រជាក់ល្មម និងមានភ្លៀងច្រើន ដែលអាចឱ្យកសិករដាំដុះទទួលផលច្រើន៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង