**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

សម្តេចធិបតី បង្ហាញមហិច្ឆតានៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាជួយឱ្យពលរដ្ឋមានជីវភាព កាន់តែល្អប្រសើរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមហិច្ឆតានៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋមានជីវភាព កាន់តែល្អប្រសើរ ឈានទៅក្លាយប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណ ១៨,១០៨នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់គោលដៅកាន់តែខ្ពស់ ក្នុងការធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសចំណូលខ្ពស់ គឺដើម្បីជំរុញការខិតខំប្រឹងប្រែងសម្រេចឱ្យបាន ធ្វើឱ្យយ៉ាងណានាំយកផលប្រយោជន៍ ជូនប្រជាជនកម្ពុជា។

សម្តេចធិបតី បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញនេះ គឺមានគោលដៅអាទិភាព ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងជួយដល់ពលរដ្ឋដែលជួបការលំបាក កាត់បន្ថយភាពក្រីក្រ។

សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ក្នុងអាណត្តិទី៧នេះ យើងដាក់គោលដៅធំ៥ ទី១ គឺកំណើនសេដ្ឋកិច្ច ទី២ គឺការងារ ទី៣គឺសមធម៌ ទី៤ ប្រសិទ្ធភាព និងទី៥ ចីរភាព។ ទី១ កំណើនសេដ្ឋកិច្ច ត្រូវជំរុញធ្វើម៉េចឱ្យមូលដ្ឋានសេដ្ឋកិច្ច យើងកាន់តែកើនឡើង តាមគ្រប់វិស័យទាំងអស់ ដែលពឹងផ្អែកលើមូលដ្ឋានបង្កើតការងារជាធំ, ចំណែកទី៣ សមធម៌ គឺចែកផលទាំងអស់ ទៅឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលលំបាកជាងគេ ក្រីក្រ ដើម្បីលើកជីវភាពគាត់ឱ្យកើន កាត់បន្ថយភាពក្រីក្រ។ នេះជាគោលដៅអាទិភាព ដែលរាជរដ្ឋាភិបាល ត្រូវធ្វើក្នុងរយៈពេល៥ឆ្នាំនេះ និងធ្វើបន្តទៅទៀត សម្រាប់យុទ្ធសាស្ត្របញ្ចកោល ដំណាក់កាលទី១ និងបញ្ចកោលដំណាក់បន្តទៀត ៥មុំ ៥ឆ្នាំ ៥ដង សរុប២៥ឆ្នាំ ដើម្បីរុញប្រទេសយើងឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា «ប្រទេសដែលមានចំណូលខ្ពស់ គេមិនមែនគិតថារដ្ឋមានលុយប៉ុន្មានទេ គេគិតថាប្រជាជនម្នាក់ៗ ជាមធ្យមមានប្រាក់ចំណូលប៉ុន្មាន នេះហើយជាគោលដៅរបស់រាជរដ្ឋាភិបាល។ យើងដើរមកដល់នេះ ប្រទេសយើងជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ចំណូលមធ្យមរបស់ប្រជាជនបានកើនហើយ យើងសប្បាយរីករាយណាស់ តាំងពីប្រទេសបែកបាក់បាតដៃទទេ រហូតមកដល់ម៉ោងនេះ តែមិនទាន់ចប់ទេ មហិច្ឆតារបស់យើង គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងកាន់តែមានបាន នេះហើយពាក្យថាអភិវឌ្ឍន៍ គឺធ្វើយ៉ាងណាឱ្យបានផលលាភ ទៅដល់ដៃកូនចៅប្រជាពលរដ្ឋ»។

សូមជម្រាបថា បើតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ធនាគារពិភពលោក (World Bank) បានកំណត់ការបែងចែកចំណាត់ថ្នាក់កម្រិតចំណូលប្រទេស ផ្អែកលើចំណូលជាតិដុល (GNI) ដោយ៖ ប្រជាជនមានចំណូលចន្លោះពី ១.០២៦ដុល្លារ ដល់ ៤.០៣៥ដុល្លារ ក្នុង១ឆ្នាំ ស្ថិតក្នុងប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលកម្ពុជាយើងកំពុងស្ថិតក្នុងចំណាត់ថ្នាក់នេះ, ចំណូលពី ៤.០៣៦ដុល្លារ ដល់ ១២.៤៧៥ដុល្លារ ត្រូវចាត់ទុកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលចាប់ពី ១២.៤៧៦ដុល្លារឡើងទៅ ជាប្រទេសដែលមានចំណូលខ្ពស់ ៕  

អត្ថបទដែលជាប់ទាក់ទង