**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញប្រារព្ធខួប១៧ឆ្នាំ នៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា**ឯកឧត្តម សួស អង្គារ៍ ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ប្រទេសកម្ពុជាយើងទទួលបានភាពស្អាត នៅឆ្នាំ២០២៥**រដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មាន «បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ»**សម្ដេចធិបតី៖ អាណាព្យាបាលសិស្សានុសិស្ស ៩០% គាំទ្រការបន្ថែមម៉ោងបង្រៀន នៅតាមសាលាគោលដៅ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល កំពុងខិតខំពង្រឹងស្ដង់ដារសាលារៀននៅទូទាំងប្រទេស ដើម្បីឲ្យឈានទៅរកស្ដង់ដារនៃការបង្រៀនមួយដូចៗគ្នា**នាយករដ្ឋមន្ត្រី ឲ្យរដ្ឋមន្ត្រីអប់រំ ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ពីថ្នាក់ទី៤ ដល់ទី៦**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ព្រោះបើមិនអីចឹងទេ យើងពិបាក**សម្ដេចធិបតី ណែនាំឲ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្ស តាមសាលា ដោយជួយសម្រួលចរាចរណ៍ពេលម៉ោងចូល និងចេញពីរៀន**ទេសរដ្ឋមន្រ្តី លី ធុជ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង**ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន**ឯកឧត្តម ថោ ជេដ្ឋា៖ កម្ពុជាដឹកនាំដោយគណបក្សប្រជាជនបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ**កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតងកាន់តែខ្ពស់មុនឆ្នាំ២០៣០**ប្រុងប្រយ័ត្ន! ចំពោះមេរោគនៅលើកម្មវិធី Telegram តាមរយៈរូបភាព វីដេអូអាសអាភាស**រដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពី “ការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ”**តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនជនត្រូវចោទជនជាតិចិន ២នាក់ ករណីគ្រឿងញៀនជាង ២០០គីឡូក្រាម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មី នៅអនុវិទ្យាល័យបន្លិចប្រាសាទ និងការសាងសង់ផ្លូវបេតុងអាមេមួយខ្សែ នៅស្រុកពាមរក៍**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចលុយ និងគ្រឿងអលង្ការ ចំនួន៦ករណី

សម្តេចធិបតី៖ ការចងក្រងជាសហគមន៍របស់កសិករ គឺសំខាន់ណាស់សម្រាប់ធានានូវខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ ដោយប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការចងក្រងជាសហគមន៍របស់កសិករ និងរៀបចំជាសហគមន៍កសិកម្មទំនើប ពិតជាសំខាន់ណាស់ សម្រាប់ធានាបាននូវខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព ។

នាឱកាសអញ្ជើញប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយ ៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការគិតគូរនេះដែលយើងបានចងក្រងជារចនាសម្ព័ន្ធ ហើយដាក់គោលនយោបាយមួយនៅក្នុងកម្មវិធីនេះ គឺការរៀបចំជាសហគមន៍កសិកម្មទំនើប ពាក្យថាសហគមន៍កសិកម្មទំនើបមិនមែនបានន័យថា យើងមានត្រឹមតែមានធនធាន មានតែបច្ចេកវិទ្យាទំនើបទេ ប៉ុន្តែទំនើបទាំងការគិត ទំនើបទាំងរបៀបរបបធ្វើការសហការគ្នា ដែលខ្ញុំតែងតែឱ្យគិតថាពេលខ្លះ យើងសុខចិត្តយកលេខ១០ នៅក្នុងក្រុមលេខ១ ជាជាងយកលេខ១ នៅក្នុងក្រុមលេខ១០ បានន័យថាយើងត្រូវវាយតម្លៃខ្លួនយើង ថាតើកន្លងទៅពួកយើងផលិតម្នាក់ៗឯងទៅអត់រួច?» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា «សេដ្ឋកិច្ចមាត្រដ្ឋានសំខាន់ណាស់ក្នុងការប្រកួតប្រជែង ហើយជាពិសេសនោះដែលយើងដាក់ទិសដៅប្រែក្លាយនឹងដើរចេញពីកសិកម្មបែបគ្រួសារទៅជាកសិកម្មបែបទំនើប និងកសិកម្មឧស្សាហកម្មទ្រង់ទ្រាយធំ ដែលទាមទារឱ្យកសិករនីមួយៗ ដែលចូលទៅក្នុងសហគមន៍កសិកម្មទំនើប មានផ្នត់គំនិតដែលចង់ឲ្យសហគមន៍របស់ខ្លួនមានភាពប្រកួតប្រជែង និងរួមគ្នានៅក្នុងកញ្ចប់គោលនយោបាយរួម ដើម្បីឱ្យតំបន់យើងក្លាយទៅជាតំបន់ដែលមានភាពប្រកួតប្រជែងជួយដល់សេដ្ឋកិច្ច ជួយដល់វិស័យកសិកម្មក្នុងការប្រកួតប្រជែងទាំងនៅក្នុងនឹងក្រៅ ចឹងការរៀបចំចងក្រងគ្នានេះសំខាន់ណាស់ ហើយការរៀបចំចងក្រងនេះគឺមានកិច្ចការសំខាន់ត្រង់ថា វាធានានៅខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព» ៕

អត្ថបទដែលជាប់ទាក់ទង