**«វិទ្យាសាស្ត្រដឹកនាំអនាគត» ៖ ប្រទេសចិនចែករំលែកបទពិសោធអភិវឌ្ឍន៍តាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកពីមហាវិនាសកម្មកើតឡើងដោយសង្គ្រាម និងរបប ប៉ុល ពត ដែលបន្សល់ទុកនូវផលវិបាកជាច្រើន**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន**ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ**ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅបុណ្យសមុទ្រជុំទី១០ ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងសាធារណជន**សម្តេចធិបតី ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ**ប្រមុខរាជរដ្ឋាភិបាល៖ ការប្រារព្ធទិវាជនមានពិការភាពនេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា**យោធភូមិភាគទី៤ បើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានការពិការភាពនេះ គឺដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម**ឯកឧត្តម កុល វីរក្ស អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិត២ សម្រាប់ក្រុមគោលដៅ ជាអភិបាលរងរាជធានី ខេត្ត**ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីលើកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី អះអាងថា ជនមានពិការភាព មានតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ**សម្តេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ**គណៈកម្មការខេត្តឡុងអាន និងក្រុមការងារជំនាញខេត្តស្វាយរៀង ជួបពិភាក្សាពីការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា**ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អញ្ជើញបើកប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនយោធិនចូលសោធននិវត្តន៍ កងពលធំអន្តរាគមន៍លេខ២ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣**រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១​ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ**ក្រសួងបរិស្ថាន ប្រកាសសមិទ្ធផលការងារនៅត្រីមាសដំបូងនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧**ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១**ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ប្រចាំថ្ងៃទី៤ ខែធ្នូ**ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងស្ដីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាទទួលបានជោគជ័យ ដោយសារការជួយពីមិត្តចិន

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំការប្រកួតព្រឹត្តិការកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ អាចទទួលជោគជ័យទៅបាន ក៏ដោយសារការជួយជ្រោមជ្រែងពីមិត្តចិន ពិសេសតាមរយៈការជួយកសាងពហុកីឡដ្ឋានមរតកតេជោតែម្ដង។

ក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយលោកជំទាវបណ្ឌិត ក្នុងពិធីអបអរសាទរ ជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ របស់យើងក៏នឹងមិនអាចប្រព្រឹត្តទៅបានឡើយ បើយើងគ្មានពហុកីឡដ្ឋានមរតកតេជោ ដ៏ធំស្កឹមស្កៃជាប្រវត្តិសាស្ដ្រនេះ។
ពហុកីឡដ្ឋាននេះជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ស៉ី ជីនពីង ប្រធានាធិបតេយ្យ នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបើសិនគ្មានការជួយគាំទ្រពីរដ្ឋាភិបាលចិន ក្នុងការកសាងពហុកីឡដ្ឋាននេះ យើងក៏ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះផងដែរ»។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលចាត់ទុកកម្ពុជាជាមិត្តដែកថែប និងដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងតែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង សំដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងការជួយដល់កម្ពុជា ទាំងផ្នែកបច្ចេកទេស និងគ្រប់ផ្នែកទាំងអស់ដើម្បីយើងអាចដំណើរការប្រតិបត្តិនេះបានជោគជ័យ ក៏ដូចជាបណ្ដាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនកីឡាករ និងក្រុមការងារជំនាញមកចូលរួម ដើម្បីដឹកនាំការប្រកួតនេះបានជោគជ័យ ប្រកបដោយស្មារតីមិត្តភាព និងសហប្រតិបត្តិការខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង