**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

បទវិភាគ៖ភពផែនដីដ៏ធំល្វឹងល្វើយអាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍរៀងខ្លួនរបស់ចិននិងសហរដ្ឋអាមេរិក ក៏ដូចជាវិបុលភាពរួមផងដែរ

តបតាមការអញ្ជើញរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅកាន់ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកព្រមទាំងចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ របស់ថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ។ ដោយឡែកការទូតប្រមុខរដ្ឋគឺជា”ត្រីវិស័យ”សម្រាប់ចង្អុលបង្ហាញទិសដៅនៃទំនាក់ទំនងចិន-អាមេរិក ដូច្នេះហើយ គ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងសហរដ្ឋអាមេរិកព្រមនិងសហគមន៍អន្តរជាតិក៏មានការរំពឹងទុកយ៉ាងខ្លាំងចំពោះកិច្ចជំនួបនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូលើកនេះ ហើយសង្ឃឹមថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តស្តីពីការទូតប្រមុខរដ្ឋ ទំនាក់ទំនងរវាងចិននិងអាមេរិកនឹងវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយភាពល្អបរិសុទ្ធនិងមានស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗ ។
តើទំនាក់ទំនងរវាងចិននិងអាមេរិកដែលកំពុងស្ថិតិក្នុងផ្លូវកែងម្តងទៀតនឹងទៅកាន់ទិសណា ភាគីទាំងពីរចាំបាច់ត្រូវធ្វើការជ្រើសរើសម្តងទៀត ចំណែកជោគវាសនានៃទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក គឺក្តាប់ជាប់ក្នុងដៃរបស់ខ្លួន ។
ភពផែនដីដ៏ធំល្វឹងល្វើយអាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍរៀងខ្លួនរបស់ចិននិងសហរដ្ឋអាមេរិក ក៏ដូចជាវិបុលភាពរួមផងដែរ ។ យ៉ាងណាមិញ ចាប់តាំងពីឈានចូលទសវត្សរ៍ទី ២ នៃសតវត្សរ៍ទី ២១ មក សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសចិនជាដៃគូប្រកួតប្រជែងចម្បងរបស់ខ្លួនបន្តិចម្តងៗ ។ នៅលើបណ្តាញអ៊ីនធឺណែតរបស់ចិនមានឃ្លាពេញនិយមមួយដែលថា “បំភ្លឺតែចង្កៀងផ្ទះខ្លួនឯងបានហើយ កុំពន្លត់ចង្កៀងរបស់អ្នកដទៃ “។ ការប្រកួតប្រជែងវវាងប្រទេសនិងប្រទេសជារឿងប្រក្រតីហើយក៏គ្មានផលប៉ះពាល់អ្វីទេ ប៉ុន្តែគួរតែជាការប្រកួតប្រជែងប្រកបដោយភាពវិជ្ជមាន មិនមែនជាការប្រកួតប្រជែងដ៏អាក្រក់ដែលវាយប្រហារគ្នាទៅវិញទៅមកនិងប្រយុទ្ធយកស្លាប់រស់នោះទេ ។ ការប្រកាន់ខ្ជាប់ការយល់ដឹងដ៏ត្រឹមត្រូវចំពោះប្រទេសចិនគឺជាមូលដ្ឋានគ្រឹះនិងបុរេលក្ខខណ្ឌនៃការជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យមានស្ថិរភាពឡើងវិញនិងចូលក្នុងដំណើរវិលជុំដ៏វិជ្ជមាន ។
បច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានសភាពកាន់តែតានតឹងឡើង ហើយកត្តាមិនប្រាកដប្រជានិងអស្ថិរភាពកំពុងកើនឡើង ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងអាមេរិកបានលើសពីមួយភាគបីនៃបរិមាណទូទៅនៃពិភពលោក ចំនួនប្រជាជនសរុបមានចំនួនជិតមួយភាគបួននៃពិភពលោក ហើយទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួនប្រហែលជាមួយភាគប្រាំនៃពិភពលោក ។ តើប្រទេសទាំងពីរចិននិងអាមេរិកគួររួមរស់ជាមួយគ្នាដោយរបៀបណា វានឹងសម្រេចអនាគតនិងជោគវាសនារបស់មនុស្សជាតិ ។
តាមការផ្សាយដំណឹងនៃកាសែត《Financial Times》របស់អង់គ្លេសឱ្យដឹងថា ទោះបីជាប្រព័ន្ធសារព័ត៌មានផ្សេងៗបាននិងកំពុងឃោសនាបំប៉ោងពីអ្វីដែលហៅថា “ការផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់”និង”ការលុបបំបាត់ហានិភ័យ”ក៏ដោយ ក៏ប៉ុន្តែកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិកនិងចិននៅតែពុះពារការលំបាកដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ តាមទិន្នន័យថ្មីបំផុតបានឱ្យដឹងថា មានសហគ្រាសអាមេរិកលើសពី ៧ ម៉ឺនសហគ្រាសបានវិនិយោគទុននិងប្រកបអាជីវកម្មនៅប្រទេសចិន ហើយអាជីវកម្មរបស់សហគ្រាសនៅប្រទេសចិនជិត ៩០ ភាគរយសម្រេចបាននូវប្រាក់ចំណេញ ។មួយរយៈកាលចុងក្រោយនេះ និន្នាការធ្វើអន្តរកម្មដ៏វិជ្ជមានរវាងចិននិងអាមេរិកកំពុងកើនឡើងជាបន្តបន្ទាប់ ។ ចាប់តាំងពីចូលខែមិថុនាឆ្នាំនេះមក លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោក Bill Gates សហប្រធានមូលនិធិ Bill Gates របស់សហរដ្ឋអាមេរិកនិងលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហើយក៏បានឆ្លើយតបសារលិខិតរបស់មិត្តភក្តិអាមេរិកជាបន្តបន្ទាប់ដើម្បីជំរុញដោយផ្ទាល់នូវការប្រាស្រ័យទាក់ទងនៃគ្រប់មជ្ឈដ្ឋាននិងកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងចិននិងអាមេរិក ។ មន្រ្តីជាន់ខ្ពស់របស់អាមេរិកក្នុងនោះបូករួមទាំងលោក Blinken រដ្ឋមន្ត្រីការបរទេស លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងលោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាដើមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ។ ប៉ុន្មានខែបន្ទាប់មក ចិននិងអាមេរិកបានបង្កើតក្រុមការងារផ្នែកសេដ្ឋកិច្ចនិងក្រុមការងារផ្នែកហិរញ្ញវត្ថុ ហើយបានបើកធ្វើកិច្ចប្រជុំលើកទីមួយជាបន្តបន្ទាប់ ។ កាលពីចុងខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្រ្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាការងារជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកជាដើម ក៏ដូចជាបានជួបសំណេះសំណាលជាមួយឥស្សរជនមជ្ឈដ្ឋានយុទ្ធសាស្ត្រ ឧស្សាហកម្មនិងពាណិជ្ជកម្មរបស់អាមេរិក ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ ឆ្នាំ ២០២៣ គឺជាលើកទីមួយហើយដែលមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិកបានចូលរួម មជ្ឈដ្ឋានកសិកម្មអាមេរិកបានចាត់បញ្ជូនគណៈប្រតិភូទស្សនាប្រទេសចិនដែលមានទ្រង់ទ្រាយធំបំផុតចាប់ពីឆ្នាំ ២០១៦ មក ។ ដោយឡែកលោក He Lifeng ឧបនាយករដ្ឋមន្ត្រីនិងជាអ្នកដឹកនាំភាគីចិនសម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិកពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ។ ការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ចិននិងអាមេរិកបានកើនឡើង ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរបានលេចចេញបាតុភូតវិជ្ជមាននៃការឈប់ធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាព ។
សូមបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក គឺ ស្ថិតនៅត្រង់សង្គមស៊ីវិល ក្ដីសង្ឃឹមស្ថិតនៅត្រង់ប្រជាជន អនាគតស្ថិតនៅត្រង់យុវជន ក៏ដូចជាកម្លាំងរស់រវើកស្ថិតនៅត្រង់ស្រទាប់មូលដ្ឋាន ។ ពីដំណើរទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់របស់អ្នកទទួលខុសត្រូវជាន់ខ្ពស់នៃសហគ្រាសអាមេរិកជាច្រើនរូបដល់ការរៀបចំធ្វើវេទិកាមិត្តភាពរវាងប្រជាជនចិន-អាមេរិក ពីប្រតិភូក្រុមខ្លាហោះអាមេរិកមកបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដល់ការបើកធ្វើដោយជោគជ័យនៃមហាសន្និបាតទីក្រុងមិត្តភាពចិន-អាមេរិកលើកទី ៥ ។ល។ ចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរបានបំពេញបន្ថែមកម្លាំងចលកមិនចេះចប់មិនចេះហើយដល់កិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាមេរិក ។
ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិននិងសហរដ្ឋអាមេរិកអាចក្លាយជាឱកាសរបស់គូភាគី តែមិនមែនជាបញ្ហាប្រឈមនោះទេ ។ ដោយឡែកសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នាច្រើនជាងលក្ខណៈប្រកួតប្រជែងគ្នា ហេតុនេះហើយ ភាគីទាំងពីរអាចផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះដល់គ្នាទៅវិញទៅមក ក៏ដូចជាវិបុលភាពរួមផងដែរ ។ ដូចប្រសាសន៍របស់លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិកដែលបានលើកឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលមុននេះមិនយូរប៉ុន្មានថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិនមិនមែនជាការប្រកួតប្រជែងផលបូកសូន្យនោះទេ “ប្រទេសចិនទទួលបានជោគជ័យកាន់តែខ្លាំង យើងទាំងអស់គ្នាក៏ទទួលបានជោគជ័យកាន់តែខ្លាំងដែរ” ។
លោក Jeffrey Sachs សេដ្ឋវិទូដ៏ល្បីល្បាញរបស់អាមេរិកបានថ្លែងថា “សហរដ្ឋអាមេរិកនិងចិនបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដើម្បីផ្តល់ផលប្រយោជន៍និងសុខសុភមង្គលដល់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកផងដែរ វាគ្មានអ្វីគួរឱ្យសង្ស័យឡើយ នេះគឺត្រឹមត្រូវហើយអាចសម្រេចបាន” ។ ពីទីក្រុងសៀងហៃដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ យើងរួមគ្នារំពឹងទុកថា ប្រទេសចិននិងសហរដ្ឋអាមេរិកនឹងបើកទំព័រសករាជថ្មីក្នុងប្រវត្តិសាស្ត្រនៃការរួមរស់ដោយសន្តិសហវិជ្ជមានរវាងប្រទេសធំៗ៕

អត្ថបទដែលជាប់ទាក់ទង