**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារជំនួយស្មារតីសម្រាប់ត្រៀមប្រជុំជាមួយគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាសមាជិកគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារជំនួយស្មារតីសម្រាប់ត្រៀមប្រជុំជាមួយគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចតាមបែបឌីជីថល និងត្រៀមលក្ខណៈធ្វើយ៉ាងណាឲ្យដើរទាន់សភាពការណ៍ និងការវិវត្តនានា។

ឯកឧត្តម បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏មានសមាសភាពនៅក្នុងគណៈកម្មការនេះដែរ ហើយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំដើរតួនាទីជាសេនាធិការបំពេញការងារនេះដោយការយកចិត្តទុកដាក់ខ្ពស់។ ហេតុដូចនេះ កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីស្តាប់នូវរបាយការណ៍ ចំណុចវិជ្ជមាន និងបញ្ហាប្រឈមក្នុងការបំពេញតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ សំដៅសម្រេចបាននូវលទ្ធផលការងារប្រកបដោយផ្លែផ្កា។

ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី លី វណ្ឌី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីរាយការណ៍គោរពជូនអង្គប្រជុំដោយសង្ខេប ស្តីអំពីការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា និងបទពិសោធលើវិស័យនេះពីប្រទេសផ្សេងផងដែរ។

លោកឧត្តមសេនីយ៍ត្រី ក៏បានលើកឡើងអំពីដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងការតភ្ជាប់ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល និងថ្នាលផ្លាស់ប្តូរទិន្នន័យជាតិ (CamDX)។

ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ចូលរួមដោយបានសង្ខេបស្តីអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធលើការងារឌីជីថល ដែលត្រូវបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តម បានបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្រសួងមហាផ្ទៃ បានសិក្សាស្រាវជ្រាវ និងដកស្រង់នូវធាតុចូលសំខាន់ៗ ដែលញ៉ាំងឲ្យក្រុមការងារជំនាញរួមគ្នាចងក្រងបាននូវផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានសង្កត់ធ្ងន់ថា ផែនការសេដ្ឋកិច្ច និងធុរកិច្ចនេះ ផ្តោតសំខាន់លើការងារមួយចំនួន រួមមាន ៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធតភ្ជាប់, ២.ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់, ៣. ការរៀបចំប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថល (Digital Citizen), ៤. ការបង្កលក្ខណៈងាយស្រួលលើការទទួលស្គាល់ឯកសារតាមប្រព័ន្ធឌីជីថល និង៥. ការជំរុញឱ្យមានការនិយមការប្រើប្រាស់របស់សហគ្រិន។

បន្ថែមពីនេះ ដើម្បីរួមចំណែកក្នុងការអនុវត្តការងារពាក់ព័ន្ធឹងប្រព័ន្ធរដ្ឋាភិបាលឌីជីថល ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងនូវគោលការណ៍សំខាន់ៗមួយចំនួន រួមមាន៖ ១. ការរៀបចំបញ្ចូលទិន្នន័យ, ២. ការអនុវត្តគោលការណ៍នៃការធ្វើសមាហរណកម្ម ពោលគឺការប្រើប្រាស់ប្រព័ន្ធខុសគ្នា តែស្របតាមក្របខណ្ឌរួមមួយ, ៣. លទ្ធភាពក្នុងការប្រើប្រាស់ឲ្យមានប្រសិទ្ធភាពសម្រាប់ការងារប្រចាំថ្ងៃ, ៤. ការបញ្ជ្រាបចំណេះដឹង។

គួររម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ដែលមានសមាសភាពមកពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពនានា។ ក្នុងនោះ សម្រាប់ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាសមាជិកនៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនេះ។

សូមជម្រាបជូនផងដែរថា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.)នេះ បំពេញមុខងារជាសេនាធិការការងារបច្ចេកទេសជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.) ក្នុងការដឹកនាំ រៀបចំ សម្របសម្រួល តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព និង វិនិយោគ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង