នាយករដ្ឋមន្ត្រី៖ ការបោះឆ្នោតឆ្នាំ២០២៣ ជាការបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋចង់ឱ្យគណបក្សបន្តដឹកនាំប្រទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបោះឆ្នោតឆ្នាំ២០២៣ គឺជាការបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋពេញចិត្តគោលនិយោបាយ និងចង់ឱ្យគណបក្សប្រជាជនបន្តដឹកនាំប្រទេស។
សម្តេចធិបតី មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន១២,០៦០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៤ ស្ថិតក្នុងស្រុកព្រៃឈរ និង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍បន្តថា ដើម្បីសម្រេចគោលដៅដែលយើងចង់បាន ឱ្យប្រទេសយើងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺត្រូវធានាឱ្យបាននៅសន្តិភាពក្នុងប្រទេស ៕
