ឪពុកម្តាយដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ដើម្បីស្វែងរកកូនស្រីឈ្មោះ កឹម ស្រីលីស ដែលចេញពីផ្ទះ ទៅសាលា ACE សាខា ផ្សារដើមថ្កូវ មិនឃើញត្រឡប់មកផ្ទះវិញ

ភ្នំពេញ៖ ប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាមឱ្យដឹងថា ឪពុកម្តាយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ដើម្បីស្វែងរកកូនស្រីឈ្មោះ កឹម ស្រីលីស អាយុ ១៣ឆ្នាំ ដែលបានចេញពីផ្ទះ ទៅសាលា ACE សាខា ផ្សារដើមថ្កូវ ដោយថ្មើរជើង ហើយមិនឃើញត្រឡប់មកផ្ទះវិញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី។
បើបងប្អូនប្រជាពលរដ្ឋបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ សូមទាក់ទងអាណព្យាបាលលេខទូរស័ព្ទ ០១៥ ៣២៦ ៨៦៩ / ០៨៩ ៦១២ ៩២៣ ឬទាក់ទងមកកាន់ទីស្នាក់
ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ០៧៧ ២៤ ៥១ ៥១។ សូមអរគុណ ៕
