**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងទទួលសេវាព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត

ភ្នំពេញ៖​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​និង​ក្រុម​ការងារ​ ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​អ្នកជំងឺ​ ​ចំនួន​ ​១​២​៥​នាក់​ ​ដែល​កំពុង​សម្រាក​ទទួល​សេវា​សុខាភិបាល​ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ធំ​ ​នាថ្ងៃ​ទី​១​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​។​

​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​កោតសរសើរ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​ដែល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​មាន​រៀប​រៀបរយ​ ​មាន​អនាម័យ​ ​ផ្ដល់​បរិយាយ​ល្អ​សម្រាប់​អ្នកជំងឺ​ ​អាគារ​ទាំងអស់​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ ​ហើយ​បណ្ដាញ​ការ​ផ្តល់​សេវា​សុខាភិបាល​ប្រចាំថ្ងៃ​ ​ទៅតាម​មុខសញ្ញា​វេជ្ជសាស្ត្រ​ ​មាន​រហូតដល់​ទៅ​ ​២​៣​ផ្នែក​។​

​ឯកឧត្តម​បន្ត​ថា​ ​នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​សុខាភិបាល​ ​តាម​ការ​ចង្អុលបង្ហាញ​របស់​ ​ប្រមុខ​រាជរដ្ឋាភិបាល​ ​ដោយ​ត្រូវ​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ ​ជាពិសេស​សេវា​សុខភាព​ ​គឺ​ត្រូវតែ​លើក​ក​ម្ពស់​និង​បន្ត​ការ​យកចិត្តទុកដាក់​។​

​ឯកឧត្តម​បន្ថែម​ថា​ ​បច្ចុប្បន្ន​អាកាសធាតុ​បរិយាកាស​មានការ​ប្រែប្រួល​ ​បណ្ដាល​អោយ​កើតមាន​នូវ​ជំងឺ​ ​ថ្មីៗ​ជាបន្តបន្ទាប់​ ​ជាពិសេស​ ​ថ្មីៗ​នេះ​ ​ប្រភេទ​ជំងឺ​ ហ្ស៊ី​កា​ ​ដែល​ជា​ជំងឺ​កាច​សាហាវ​ប្រភេទ​ថ្មី​ ​បាន​ឆ្លង​ចូល​មក​ក្នុង​ខេត្ត​កំពង់ធំ​របស់យើង​ ​០​១​ករណី​ផង​ដែរ​កាលពី​ថ្មីៗ​នេះ​។​

​ដើម្បី​ជៀសវាង​ពី​ការ​ឆ្លង​ជំងឺ​ ​ឯកឧត្តម​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​បន្ថែម​ការយល់​ដឹង​ពី​ប្រភេទ​ជំងឺ​នីមួយៗ​ ​ត្រូវ​មានការ​ការពារ​ប្រុងប្រយ័ត្ន​ ​និង​ត្រូវ​ថែរក្សា​សុខភាព​ ​មាន​អនាម័យ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​

​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ណែនាំ​ដល់​ម​ន្រ្ដី​សុខាភិបាល​ទាំងអស់​ ​ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​ព្យាបាល​ថែទាំ​អ្នកជំងឺ​ ​និង​ជូនពរ​ដល់​អ្នកជំងឺ​ទាំងអស់​ឆាប់​ជាសះស្បើយ​ ​ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ​ ​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំ​បិណ្យ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​នា​ពេលនេះ​ ​ទទួល​បាន​ការឧបត្ថម្ភ​នូវ​ឃី​ត​ម្នាក់​១​កញ្ចប់​ ​ក្នុង​នោះ​រួម​មាន​ ​ទឹកដោះគោ​ ​មី​ ​ត្រីខ​ ស្ក​សរ​ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​។

អត្ថបទដែលជាប់ទាក់ទង