**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ឯកឧត្តម អ៊ូច ភា បន្តជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សា ឃុំ នៅក្នុងស្រុកគិរីវង់ ស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី ០៧ ខែ តុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ក្នុងស្រុកគិរីវង់ ចំនួន ៧៤នាក់ ស្រុកបូរីជលសារ ចំនួន ២៣នាក់ និងស្រុកកោះអណ្ដែត ចំនួន ៣៦នាក់។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឡាយ សុខា ប្រធានគណឃោសនាអប់រំ នៃគណបក្សខេត្ត លោក ងួន ឌីណា អនុប្រធានគណបក្សស្រុកគិរីវង់ លោក គិន ភក្ដី អនុប្រធានគណបក្សស្រុកកោះអណ្ដែត និង លោក ស៊ូ ភិរម្យ អនុប្រធានគណបក្សស្រុកបូរីជលសារ ព្រមទាំង សមាជិក សមាជិកា គណបក្សស្រុក ឃុំ ចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត ក៏បានថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត និងពេលវេលា ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក ជាពិសេសបានចូលរួមយ៉ាងសកម្ម នៅអំឡុងពេលយុទ្ធនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឱ្យទទួលបានជ័យជម្នៈច្រើនលើសលុប។

ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តទៀតថា ក្នុងនាមជាមន្រ្តីគណបក្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ សង្កាត់ របស់ខ្លួន ពិសេសត្រូវតែដោះស្រាយ និងចាត់ទុកបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋជាបញ្ហាអាទិភាព ដើម្បីជាភាពកក់ក្តៅសម្រាប់ពលរដ្ឋ ហើយក្នុងនោះដែរក៏ត្រូវតែបម្រើសេវាសាធារណៈជូនពួកគាត់ឱ្យបានល្អ ឆាប់រហ័សផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់បញ្ហាភូមិឃុំមានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលខ្វះខាត ជួបការលំបាកផ្សេងៗជាយថាហេតុ ហើយក្នុងនោះដែរត្រូវបន្តយន្តការដោះស្រាយវិវាទផ្សេងៗ របស់ពលរដ្ឋនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ អោយបានទទួលបានលទ្ធផលល្អប្រសើរផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតែពង្រឹងសន្តិសុខ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រព្រឹត្តទៅដោយបរិយាកាសជួបជុំបងប្អូន ដោយក្តីសប្បាយរីករាយ ៕

អត្ថបទដែលជាប់ទាក់ទង