**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

គ្មានករណីក្រុមហ៊ុនចម្រាញ់រ៉ែរបស់ចិនបង្កផលប៉ះពាល់ដល់ស្រែចំការពលរដ្ឋ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ នោះទេ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានរ៉ែ និងថាមពល នៃក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យ និងសិក្សាពីដំណើរការនៅទីតាំងក្រុមហ៊ុនស្រាវជ្រាវរ៉ែមួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ គឺក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក (LATE CHENG MINING DEVELOPMENT CO., LTD.)។

ការចុះពិនិត្យ និងសិក្សានេះ ដឹកនាំដោយ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ស្រុក ភាគីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផងដែរ។

ដំណើរការនៃការចុះពិនិត្យសិក្សានេះ ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានរ៉ែ និងថាមពល បានបែងចែកជាពីរក្រុម ដោយក្រុមទី១.ចុះសិក្សាទាក់ទងនឹងបច្ចេកទេសរបស់ក្រុមហ៊ុន ឡេត ចេង និងក្រុមទី២.ចុះសិក្សាស្រាវជ្រាវទាក់ទងនឹងការដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋ បន្ទាប់ពីមានការផ្សព្វផ្សាយមួយចំនួនដែលថា ក្រុមហ៊ុនស្រាវជ្រាវរុករុករ៉ែនេះកំពុងមានវិវាទដីធ្លី(ដីចំការ)ជាមួយប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ដែនអាជ្ញាបណ្ណរបស់ក្រុមហ៊ុន។

នាពេលថ្មីៗកន្លងទៅធ្លាប់មានការផ្សព្វផ្សាយមួយចំនួនដែលថា ប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារ កំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន បើតាម លោក ប្រាក់ មិន មេឃុំសុចិត្រ បានប្រាប់អ្នកយកព័ត៌មានថា៖ គ្មានករណីបែបនេះកើតឡើងឡើយ។ លោកថា មិនត្រឹមតែគ្មានទំនាស់ដីធ្លីជាមួយពលរដ្ឋទេ ក្រុមហ៊ុននេះថែមទាំងយោគយល់រហូតបើកឱ្យប្រជាពលរដ្ឋអាចដាក់ម៉ាស៊ីនបូមរ៉ែក្នុងដែនអាជ្ញាបណ្ណរបស់ក្រុមហ៊ុនថែមទៀតផង។

លោកសម្បត្តិ ជាអ្នកសម្របសម្រួលផលប៉ះពាល់រវាងក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ជាមួយនិងប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថា៖ សព្វថ្ងៃនេះគ្មានករណីវិវាទដែលកើតឡើងរវាងប្រជាពលរដ្ឋជាមួយនិងក្រុមហ៊ុន ឡេត ចេង លើតំបន់ដែនអាជ្ញាបណ្ណរ៉ែរបស់ក្រុមហ៊ុនដូចទៅនឹងការផ្សព្វផ្សាយចោទប្រកាន់មួយចំនួនទេ។

លោកសម្បត្តិបន្តថា បើសិនជាមានបញ្ហា គឺក្រុមហ៊ុននឹងដោះស្រាយជូនប្រជាពលរដ្ឋ។ ដោយឡែក ចំពោះបញ្ហាដែលធ្លាប់កើតឡើងកាលពីពេលកន្លងទៅ លោកអះអាងថា គ្រាន់តែបញ្ហាទាក់ទងនឹងការស្ថាបនាផ្លូវប៉ុណ្ណោះ តែខាងក្រុមហ៊ុនបានដោះស្រាយជាមួយប្រជាពលរដ្ឋរួចរាល់ហើយ។

លោក ទូច ឃីន ជាប្រជាពលរដ្ឋម្នាក់ដែលកំពុងរស់នៅ និងអាស្រ័យផលលើដីតំបន់អាជ្ញាបណ្ណរុករករ៉ែរបស់ក្រុមហ៊ុន ឡេត ចេង ស្ថិតនៅភូមិអូរផ្អាវ ឃុំសុចិត្រ បានរៀបរាប់ថា៖ លោកនៅសេសសល់ដីចំការបន្តិចបន្តួចទៀតដែលស្ថិតនៅលើដីនៃតំបន់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ឡេត ចេង។ ករណីនេះ អ្នកសម្របសម្រួលផលប៉ះពាល់រវាងក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ជាមួយនិងប្រជាពលរដ្ឋ បានឱ្យដឹងថា ក្រុមហ៊ុននឹងដោះស្រាយជាមួយលោក ទូច ឃីន ហើយសន្យាថា នឹងជួយទិញផលដំណាំដែលលោក ទូច ឃីន ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ដែលដាំដុះដំណាំលើដីក្នុងតំបន់អាជ្ញាប័ណ្ណរបស់ខ្លួន។

លោក ស៊ិន វណ្ណ វុ ឌ្ឍ អភិបាលស្រុកសណ្ដាន់ បានឱ្យដឹងថា៖ បញ្ហារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ឡេត ចេង ពិតជាមានមែន ប៉ុន្តែមិនមែនជាបញ្ហាវិវាទដីធ្លីធំដុំទេ គ្រាន់តែទាក់ទងនឹងការស្ថាបនាផ្លូវមួយខ្សែដែលប៉ះពាល់ដល់ប្រជាពលរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ ខណៈក្រុមហ៊ុនបានដោះស្រាយជាមួយប្រជាពលរដ្ឋចប់សព្វគ្រប់ហើយ។

លោក ប្រាក់ មិន មេឃុំសុចិត្រ បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុវាយោថា៖ គ្មានករណីវិវាទដីធ្លី(ដីស្រែចំការ)បែបនេះកើតឡើងឡើយ។ លោកមេឃុំថា មិនត្រឹមតែគ្មានទំនាស់ដីធ្លីជាមួយពលរដ្ឋទេ ក្រុមហ៊ុននេះថែមទាំងយោគយល់រហូតឱ្យប្រជាពលរដ្ឋអាចដាក់ម៉ាស៊ីនបូមរ៉ែក្នុងដែនអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនថែមទៀតផង។

ថ្លែងផ្ដល់បទសម្ភាសជូនវិទ្យុវាយោ នៅថ្ងៃទី២៧ ខែកញ្ញា លោក វង ហឿន មេភូមិស្រែព្រីង បានបដិសេធទៅនឹងការប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានយកឈ្មោះរបស់លោកទៅដាក់ក្នុងខ្លឹមសារចុះផ្សាយថា៖ ក្រុមហ៊ុន ឡេត ចេង បាន បង្ហូរ ទឹក កខ្វក់ ចូល ក្នុង អូរ ធម្មជាតិ ធ្វើឱ្យប្រជា ពលរដ្ឋ មាន ជំងឺ ផ្សេង ៗ និងខ្លះរហូតដល់មានករណីស្លាប់នោះ គឺមិនមែនជាការពិតទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា៖ បើទោះបីជាដែនអាជ្ញាបណ្ណស្ថិតនៅក្នុងតំបន់អភិរក្សយ៉ាងណាក្តី ការអភិវឌ្ឍនៅតាមតំបន់ដែលមានការអាស្រ័យផលពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ នឹងត្រូវមានកិច្ចព្រមព្រៀង និងឯកភាពជាមុនពីម្ចាស់កាន់កាប់ដីអាស្រ័យផលទាំងនោះ។ ជាក់ស្តែងក្នុងការអនុវត្ត ដើម្បីអាចប្រើប្រាស់ដីអាស្រ័យផលពីសំណាក់ប្រជាពលរដ្ឋបាន ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន បានប្រើយន្តការ៖ ចរចារជាមួយម្ចាស់អាស្រ័យផល តាមរយៈការទិញ ឬជួល និងអភិវឌ្ឍ ហើយក្រុមហ៊ុនប្រគល់ជូនរដ្ឋវិញនូវដីដែលប្រើប្រាស់រួច(ករណីទិញ) ឬប្រគល់ជូនម្ចាស់ដីអាស្រ័យផលវិញ(ករណីជួល)។ ជាពិសេស គឺក្រុមហ៊ុនផ្តល់អត្ថិភាពការងារជូនដល់ម្ចាស់អាស្រ័យផលដែលបានបាត់បង់លទ្ធភាពអាស្រ័យផលលើដីដែលបានលក់ ឬជួលឱ្យក្រុមហ៊ុន។

លោក គង់ ស៊ីថា អគ្គនាយករង នៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល បានចុះពិនិត្យផ្ទាល់នូវខ្សែសង្វាក់ផលិតកម្មនៃការចាក់គំនររ៉ែរបស់ក្រុមហ៊ុន ឡេត ចេង ចាប់ពីមាត់រណ្ដៅរ៉ែរហូតដល់ចុងបញ្ចប់នៃដំណើរការចម្រាញ់រ៉ែ និងការបញ្ចេញជាកាកសំណល់។ ជាលទ្ធផល លោកអះអាងថា កន្លែងដំណើរការរុករ៉ែទាំងអស់របស់ក្រុមហ៊ុននេះ បានរៀបចំមានលក្ខណៈត្រឹមត្រូវ ជាពិសេស ទាក់ទងនឹងអាងត្រាំសារធាតុគីមី ក៏មានការរៀបចំជាការចាក់បេតុងត្រឹមត្រូវ ដើម្បីបង្ការនៅពេលលេចធ្លាយណាមួយ និងមានអាងបេតុងគ្រប់គ្រងកាកសំណល់ទៀតផង។ ពោល មន្រ្តីបច្ចេកទេសរូបនេះ វាយតម្លៃថា ការរៀបចំបច្ចេកទេសរបស់ក្រុមហ៊ុន ឡេត ចេង គឺមានលក្ខណៈល្អប្រសើរ។

គួរជម្រាបថា ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក បានទទួលអាជ្ញាបណ្ណចុះសិក្សាស្រាវជ្រាវរុករ៉ែ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លើផ្ទៃដីទំហំ ១៥១គីឡូម៉ែត្រការ៉េ ស្ថិត នៅ ឃុំ សុចិត្រ ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ។ គម្រោងអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ បង្កើតចំណូលថ្មីបន្ថែមសម្រាប់ជាតិ តាមរយៈចំណូលសួយសារប្រមាណ ៣៣០,០០០ដុល្លារក្នុងមួយឆ្នាំ និងពន្ធ-អាករផ្សេងៗទៀត។

លើសពីនេះ ក្រុមហ៊ុនបានបង់មូលនិធិអភិវឌ្ឍសហគមន៍មូលដ្ឋានចំនួន ១៥,០០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ជាកិច្ចគាំទ្រក្នុងការអភិវឌ្ឍមូលដ្ឋានឃុំសុចិត្រ បូករួមទាំងបានបង់មូលនិធិបរិស្ថាន និងសង្គមប្រមាណ១០ម៉ឺនដុល្លារក្នុងឆ្នាំ នៅក្រសួងបរិស្ថាន សម្រាប់គាំពារបរិស្ថាន និងសង្គម។ ជាពិសេស ក្រុមហ៊ុនបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណ ៦៣៨នាក់ ក្នុងនោះកម្មករ ២៩៨នាក់មកពីខេត្តកំពង់ធំ ដោយពួកគេទទួលជាមួយនឹងប្រាក់ខែយ៉ាងតិចពី ៣០០ដុល្លារទៅ ៥០០ដុល្លារក្នុងមួយខែ(សម្រាប់កម្មករទូទៅ) និងពី ៨០០ទៅ ១,៥០០ដុល្លារក្នុងមួយខែ សម្រាប់បុគ្គលិកមានតួនាទីជាប្រធានផ្នែក។ ប្រាក់បៀវត្សទាំងនេះបានក្លាយជាចរន្តសាច់ប្រាក់ហូរទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងបានបង្កើតជាសកម្មភាពសេដ្ឋកិច្ច ដោយប្រយោលពីសកម្មភាពប្រើប្រាស់ទំនិញ និងសេវាកម្ម។

ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានការនាំយកនូវបច្ចេកវិទ្យាបច្ចេកទេស និងចំណេះដឹងថ្មី ផ្នែកឧស្សាហកម្មរ៉ែមាសជូនដល់ប្រជាជនកម្ពុជា និងបានរួមចំណែកលើការប្រើប្រាស់សេវាកម្ម និងផលិតផលក្នុងស្រុក ដែលជា គោលនយោបាយរបស់ក្រសួងរ៉ែនិងថាមពល ជំរុញឱ្យក្រុមហ៊ុនវិនិយោគវិស័យរ៉ែទាំងអស់អនុវត្តទាំងក្នុងដំណាក់ស្វែងរុករករហូតដល់ដំណាក់កាលអាជីវកម្មរ៉ែ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានរ៉ែ និងថាមពល។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានលើកឡើងថា វិស័យរ៉ែ គឺជាសម្បត្ដិធម្មជាតិមួយដែលមានលក្ខណៈពិសេសជាងសម្បត្ដិធម្មជាតិដទៃទៀតដោយមិនអាចកកើតឡើងវិញ ដូច្នេះត្រូវអភិវឌ្ឍន៍ដោយចីរភាព តម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផល ផ្តល់ភាពសុខដុម និងភាពរីកចំរើនដល់សេដ្ឋកិច្ច សង្គម និងប្រជាជាតិ ដោយគិតឱ្យបានគ្រប់ជ្រុងជ្រោយពីផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ។
លោកបានបន្តទៀតថា ក្រសួងមានការសិក្សាល្អិតល្អន់ណាស់មុននឹងចេញអាជ្ញាបណ្ណជូន ក្រុមហ៊ុនណាមួយ ដោយធ្វើការវាយតម្លៃទៅលើបទពិសោធន៍ របាយការណ៍ សិក្សាសមិទ្ធិ លទ្ធភាព ផែនការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ រីឯទីតាំងដែលត្រូវផ្តល់ជូនត្រូវមានការ សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញដែលមានការគាំទ្រពីក្រសួងបរិស្ថាន អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង