មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ចុះត្រួតពិនិត្យជីវភាពរស់នៅ និងកន្លែងស្នាក់នៅ របស់កងទ័ព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ តាមទូទាំងវរសេនាតូចទាំងអស់ របស់កងពលធំអន្តរាគមន៍លេខ៣

ភ្នំពេញ៖ រយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញចុះត្រួតពិនិត្យជីវភាពរស់នៅ របស់កងទ័ព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ របស់វរសេនាតូចស៊ើបការណ៍, វរសេនាតូចកាំភ្លើងធំ, វរសេនាតូចកាំភ្លើងក្បាល់-DKZ, វរសេនាតូចការពារអាកាស,វរសេនាតូចវិស្វកម្ម,វរសេនាតូចដឹកជញ្ជូន,វរសេនាតូចបញ្ជូនសារ និងកងអនុសេនាធំការពារ កងពលធំអន្តរាគមន៍លេខ៣។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ក៏បានធ្វើការវាយតម្លៃ ចំណុចខ្លាំង និងចំណុចខ្សោយ ហើយបានកោតសសើរដល់អង្គភាព វរសេនាតូចទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តអនុវត្តតាមផែនការការងារ របស់ថ្នាក់លើ និងជំរុញបន្ថែមដើម្បីឲ្យអង្គភាពនៅតែបន្ត និងបង្កើនការងារកសាងបង្ករបង្កើផល ដើម្បីធានាដល់កម្រិតជីវភាពរស់នៅ ប្រចាំថ្ងៃរបស់យោធិន គ្រួសារយោធិនក្នុងអង្គភាពបានយ៉ាងល្អប្រសើរ និងជួយកាត់បន្ថយការចំណាយរបស់កងទ័ពបានមួយកម្រិតបន្ថែមទៀត ធានានិងផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព កាត់បន្ថយភាពក្រីក្រ ជាពិសេសដើម្បីអភិវឌ្ឍន៍អង្គភាពឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
ទន្ទឹមនឹងសមិផលនិងស្នាដៃកសាងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្តាកងឯកភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិន័យសណ្តាប់ធ្នាប់ របស់កងទ័ព កងយោធពលខេមរភូមិន្ទ ការពារក្សាបានសុខសន្តិភាព សុវត្ថិភាព ជូនប្រជាជនរួមជាតិ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបេ្តជ្ញាដាច់ខាតមិនប្រព្រឹត្តិអំពើខុសច្បាប់ផ្សេងៗ ជៀសវាងឲ្យផុតពីកាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាពិសេសយោធិនដែលប្រើប្រាស់ និងជួញដូរសារធាតុញៀន និងគ្រឿងញៀន ត្រូវផ្តន្ទាទោសតាមច្បាស់ ព្រមទាំងលុបឈ្មោះចេញពីជួរកងទ័ព ទោះយោធិនរូបនោះ ស្ថិតនៅក្នុងជួរឋានន្តរសក្តិអ្វីក៏ដោយ ៕
