រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានរថយន្តក្រុងសម្រាប់ធ្វើដំណើរចំនួនមួយគ្រឿង ដែលជាអំណោយរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលរថយន្តក្រុងសម្រាប់ធ្វើដំណើរចំនួនមួយគ្រឿង ដែលជាអំណោយរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ដល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការបំពេញបេសកកម្មសិក្សាស្រាវជ្រាវនានារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា។
