**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលើយន្តការតម្រង់ទិសយុវជន ក្នុងការបណ្តុះបណ្តាល ចំណេះដឹងទូទៅ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្សាលើយន្តការតម្រង់ទិសយុវជន ក្នុងការទទួលយកការបណ្ដុះបណ្ដាលចំណេះដឹងទូទៅ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបចេ្ចកទេស ដោយធានានូវភាពបត់បែននៃជម្រើសក្នុងការតម្រង់ទិស ដែលឆ្លើយតប តម្រូវការទីផ្សារការងារ។

ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យពង្រឹងការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់សាធារណជនអំពីវឌ្ឍនភាព នៃការរៀបចំយន្តការអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ និងសន្យាចំពោះប្រជាពលរដ្ឋ។

សម្តេចធិបតី បានណែនាំដល់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធផ្ទាល់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រូវពន្លឿនបន្ថែមនូវរបៀបវារៈរបស់ខ្លួន ស្របតាមយន្តការអនុវត្តដែលបានដាក់ចេញ ឲ្យមានប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដល់សាធារណជន ឲ្យបានទូលំទូលាយ។

សម្តេចមហាបវរធិបតីបានណែនាំដល់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំស្វែងរកទីផ្សារកសិផល សម្រាប់ប្រជាកសិករ ជាពិសេស នៅក្នុងរដូវច្រូតកាត់ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ ព្រមទាំងផ្ដល់ការពិគ្រោះយោបល់ អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង