អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បានប្រគល់ជូនកុមារកំព្រា នៅមណ្ឌលបណ្តុះបណ្តាល និងថែទាំកុមារកំព្រា ក្នុងស្រុកភ្នំស្រួច

ភ្នំពេញ៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤៥នាក់ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកអចិន្ត្រៃយ៍ស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនកុមារកំព្រា និងលោកគ្រូ អ្នកគ្រូ នៅមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ស្ថិតនៅក្នុងភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចូលរួមក្នុងឱកាសនោះដែរមានឯកឧត្តម ស្រូយ អាដុល្លារ ឯកឧត្តម លី ចាន់សុភក្តិ ឯកឧត្តម វេង ហេង ឯកឧត្តម វង្ស វ់ាន់នី និងលោក ហន ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រួច ព្រមទាំងស.ស.យ.ក ស្រុកចូលរួមផងដែរ។
កម្មវិធីពិនិត្យ និងព្យាបាលជំងឺកុមារ និងលោកគ្រូ អ្នកគ្រូសរុបបានចំនួន ១៤១ករណី ក្នុងនោះ ជំងឺទូទៅចំនួន ៥ករណី ជំងឺកុមារ ១៦ករណី ជំងឺមាត់ធ្មេញ ៨៥ករណី ពិនិត្យអេកូ ៤ករណី រោគស្ត្រី ១ករណី និងអប់រំផ្លូវចិត្ត និងសុខភាពសាធារណៈ ៣០ករណី។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវមួយចំនួនមកជូនដល់កុមារ និងមណ្ឌលកុមារកំព្រារួមមាន៖ សៀវភៅសរសេរ ៣០០ក្បាល, ប៊ិច ១០០ដើម, នំស្រួយលីលី ៥បេ និង ២កេសធំ, សាប៊ូលុច ២កេសធំ, ម៉ាស់ ២,៥០០ម៉ាស់, តេស្តកូវីដ១៩ ចំនួន ៤ប្រអប់ និងថវិកា ១លានរៀលផងដែរ ៕
