**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ទទួលជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម ពី ឯកឧត្តម Shovgi Kamal oglu Mehdizada ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងអាហ្សែបៃហ្សង់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងនយោបាយ និងអន្តរសភាយ៉ាងជិតស្និទ្ធ និងសកម្ម។ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាស៊ែបៃហ្សង់ ដែលបានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវការជូនពររបស់ឯកឧត្តម Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទររបស់រដ្ឋាភិបាល អាស៊ែបៃហ្សង់ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបោះឆ្នោតសកលប្រកបដោយជោគជ័យ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជា ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ការអប់រំ ទេសចរណ៍ វប្បធម៌ សម្ព័ន្ធភាពរវាងទីក្រុង ការដោះមីន កិច្ចការអាស៊ាន​ និង កិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់។ ភាគីទាំងពីរក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ លើកទី៤ នៅរាជធានីភ្នំពេញនៅដើមឆ្នាំ២០២៤។

អត្ថបទដែលជាប់ទាក់ទង