**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណ អ្នកសង្កេតការណ៍ ស.ស.យ.ក ខេត្តកណ្ដាល

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណ អ្នកសង្កេតការណ៍ ស.ស.យ.ក ខេត្តកណ្ដាល ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត មានប្រសាសន៍ថា ស.ស.យ.ក បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន យ៉ាងសំខាន់ ជាពិសេស ការសង្កេតការណ៍នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គុណសម្បត្តិនៃតួនាទីភារកិច្ចរបស់ស.ស.យ.ក នៅក្នុងអំឡុងពេលបោះឆ្នោត រួមមាន៖

-តួនាទីភារកិច្ចជាអ្នកសង្កេតការណ៍ក្នុងថ្ងៃបោះឆ្នោត គឺពិតជាមានសារៈសំខាន់ និងមានតម្លៃជាទីបំផុតនៅក្នុងសង្គម ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

-អ្នកសង្កេតការណ៍ គឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។

-ការងារជាអ្នកសង្កេតការណ៍របស់យុវជន ក៏ជាឱកាស សិក្សារៀនសូត្រ និង អភិវឌ្ឍន៍សមត្ថភាពខ្លួនឱ្យទាន់សម័យសភាពការណ៍ ការវិវត្តន៍នៃសង្គម ប្រជាធិបតេយ្យ។ ពិសេសបានជំរុញពង្រឹងសមត្ថភាពរបស់យុវជន ឱ្យក្លាយ ជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់សង្គមជាតិ។

-ក្នុងនាមជាយុវជន ស.ស.យ.ក ចូលរួមសង្កេតការបោះឆ្នោត គឺទទួលបាន អត្ថប្រយោជន៍នៃការចម្រើនពុទ្ធិ អំពីចំណេះដឹងទូទៅ ពិសេសអំពីនីតិវិធី បទបញ្ជា ក្រមសីលធម៌ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ឆ្នាំ២០២៣ និងយល់ច្បាស់លាស់ពីតួនាទី ភារកិច្ចរបស់អ្នកសង្កេត ការណ៍ជាតិនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា។

-ក្នុងនាមជាអ្នកសង្កេតការណ៍យុវជន ស.ស.យ.ក ខេត្ត បានចូលរួមលះបង់ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត ដើម្បីបង្កើនចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត ដើម្បីទទួលបានបទពិសោធន៍ល្អៗ សម្រាប់បំរើផលប្រយោជន៍ជូនជាតិ ៕

អត្ថបទដែលជាប់ទាក់ទង