ចិន ប្ដេជ្ញាបន្តគាំទ្រ និងសហការជាមួយកម្ពុជា លើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ

ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ប្រាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង ថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ ហើយចិន ប្តេជ្ញាថានឹងការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។
ជាមួយគ្នានោះឯកឧត្តមប្រធានាធិបតី បញ្ជាក់ថា ចិនត្រៀមខ្លួនទទួលស្វាគមន៍ជានិច្ចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ដែលជាមិត្តចាស់របស់ ឯកឧត្តម គ្រប់ពេលវេលា, និងសូមជូនពរ សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់បន្តបំពេញទស្សនកិច្ចផ្លូវការ ប្រកបដោយជោគជ័យ និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ៕
