ភ្ញៀវទេសចរអឺរ៉ុប និយាយថាពួកគេគម្រោងមកថៃ និងវៀតណាម តែឆ្លៀតចូលលេងកម្ពុជា បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង

ភ្នំពេញ៖ ភ្ញៀវអឺរ៉ុបនិយាយអំពីទេសចរណ៍នៅកម្ពុជា និង នៅក្នុងcmtរាប់សិបសុទ្ធតែវិជ្ជមាន ដែលនិយាយថា ពួកគេគម្រោងមកថៃ និង វៀតណាម តែឆ្លៀតចូលលេងកម្ពុជា បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង ខុសពីការគិត ហើយគេថា បើមកលេងអាស៊ីអាគ្នេហ៍ ហើយមិនបានមកលេងកម្ពុជា គឺអត់ន័យតែម្តង។
មតិរាប់រយcmtបញ្ចេញមកគឺដូចគ្នា គេថា ឋានសួគ៌លាក់ខ្លួន គ្មានអ្នកដឹង។ នៅក្នុងcmt ពួកគេគ្រប់គ្នាបានបញ្ចេញមតិថា អ្នកមានគម្រោងមកអាស៊ីអាគ្នេហ៍ ដាច់ខាតគួរតែចូលមកលេងកម្ពុជា ។
គេថា កម្ពុជាជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ (True Smile) ហើយអ្នកខ្លះថា ពួកគេនឹងមកម្តងទៀត។ ហើយអួតថា កម្ពុជាជាប្រទេសដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថា មកលេងឱ្យហើយទៅ ព្រោះមិនទាន់មានភ្ញៀវស្គាល់បុកទៅច្រើន ហើយនិយាយថា កម្ពុជាគួរតែទៅលេងដាច់ខាត ប្រសិនមានគម្រោងទៅអាស៊ីអាគ្នេហ៍។
គ្មានភ្ញៀវអឺរ៉ុបណាម្នាក់ និយាយអាក្រក់នោះទេ។ គ្រាន់តែគេថា មិនដែលលឺពីកម្ពុជានោះទេ តែមកលេងដោយចៃដន្យ ក៏បាក់ចិត្តតែម្តង ។ មានប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លាមើលឃើញបាត និង ទឹកសមុទ្រកម្ពុជាងូតហើយមិនរមាស់ខ្លួននោះទេ ហើយពិសេសអាហារឆ្ងាញ់ និង សិទ្ធិសេរីភាពរបស់ភ្ញៀវទេសចរណ៍ ៕





