ថ្ងៃទី១៣កញ្ញា មានយានយន្ត ១៨៣គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ មានយានយន្តសរុបចំនួន ១៨៣គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៥៤គ្រឿង និងរថយន្ត ២៩គ្រឿង។
សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,៧៣០គ្រឿង ក្នុងនោះមានម៉ូតូ ១,៤៦៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦៦គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹងជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ស្រវឹង ខ្សែក្រវាត់ និងល្មើសសញ្ញាជាដើម។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៦លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៥នាក់ របួសចំនួន ០៥នាក់ (របួសធ្ងន់ចំនួន ០៣នាក់)៕
