អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ សហព័ន្ធផ្តោតសំខាន់ គឺឱកាសចូលរួមពីកីឡាករ-កីឡាការិនី វ័យក្មេង

ភ្នំពេញ៖ លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែល ទឹកបានឱ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យម សិក្សា ថ្នាក់ជាតិនេះ សហព័ន្ធផ្តោតសំខាន់ គឺឱកាសចូលរួមកីឡាករ-កីឡា ការិនីវ័យក្មេង ជាពិសេសសិស្សសិក្សាតាមវិទ្យាល័យ នៅ ទូទាំងប្រទេសកម្ពុជាដែល ជាកីឡាករ-កីឡាការិនី បានបណ្តុះបណ្តាលចេញពីសហព័ន្ធ និងតាមបណ្តាខេត្ត។
លោកហែម គីរី បន្តថា ចំណែកលទ្ធផលបច្ចេកទេសយើងបានបោះជំហានទៅមុខជាបន្តបន្ទាប់ជាគោលដៅដើម្បីឲ្យកីឡាហែលទឹកនៅប្រទេសកម្ពុជាមានការរីកចម្រើន យើងត្រូវចាប់ផ្តើមពីយុវជន-យុវតីទៅហើយអ្វីដែល ជាក្តីសង្ឃឹមថាកីឡាករ-កីឡាការិនីចូលរួមការប្រកួតកីឡា សិស្សមធ្យមសិក្សានេះអាចធ្វើឲ្យយើងជ្រើសរើស កីឡាករ-កីឡាការិនីល្អៗត្រៀមបញ្ជូនទៅជាក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគត៕
