អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្រកាសព័ត៌មានស្តីពីការធ្វើសមយុទ្ធ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការធ្វើសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មានឈ្មោះថា “ទេវតាសន្តិភាព-ឆ្នាំ២០២៣”។
សមយុទ្ធនេះមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស របស់កងទ័ពជើងគោក ដោយកងទ័ពកម្ពុជាមានកម្លាំងចូលរួមចំនួន ៥៩៥នាក់ កងទ័ពរំដោះប្រជាជនចិន ចំនួន ១២៦នាក់។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ ក្រុមគ្រូពេទ្យចិន និងក្រុមគ្រូពេទ្យកម្ពុជា ក៏មានធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។
ហេតុនេះ សូមប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយកទៅភូមិភាគទី៤ នៅខេត្តសៀមរាប។ ការពិនិត្យព្យាបាលជំងឺនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៣ ៕
