តើគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនិងវិស័យរោងចក្រកាត់ដេរ មានផលរស់រវើកយ៉ាងដូចម្ដេច?

ភ្នំពេញ៖ នៅឆ្នាំ១៩៩៧ យើងមានតែ៦៤រោងចក្រ សហគ្រាស តែនៅឆ្នាំ២០២៣នេះ យើងមាន១ម៉ឺន៧ពាន់រោងចក្រ សហគ្រាសទូទាំងប្រទេស ក្នុងនោះវិស័យកាត់ដេរមាន ១ ៣៣២រោងចក្រ សហគ្រាស។
នៅឆ្នាំ១៩៩៧ យើងមានកម្មករ កម្មការិនីតែ៨ម៉ឺននាក់ទេដែលមានការងារធ្វើក្នុងវិស័យនេះ តែឥលូវយើងមាន១លាន៥សែននាក់ ហើយក្នុងវិស័យកាត់ដេរយើងមានជាង៨០ម៉ឺននាក់។ នេះហើយជាកំណើន! ចុះចំណែកផល? គឺនៅឆ្នាំ១៩៩៧ យើងមានប្រាក់ខែតែ៤០ដុល្លារទេ ហើយអត្ថប្រយោជ៍ផ្សេងៗក៏សឹងតែគ្មាន ប៉ុន្តែថ្ងៃនេះ បងប្អូនមានបៀវត្សរ៍គោលចំនួន២០០ដុល្លារ នេះមិនគិតពីអត្ថប្រយោជន៍ផ្សេងៗផង។ ពេលនេះយើងកំពុងចរចាប្រាក់បៀវត្សរ៍អប្បបរមាឆ្នាំ២០២៤បន្តទៀតហើយ។ នេះជាគោលនយោបាយដែលយើងត្រូវបន្តបង្កើន។
បងប្អូនអាចគិតថានៅតែមិនទាន់គ្រប់! ត្រូវហើយ រាជរដ្ឋាភិបាលទទួលស្គាល់ ហេតុហ្នឹងហើយបានជាយើងខំដំឡើងជាបណ្ដើរៗ ប៉ុន្តែធ្វើយ៉ាងណាយើងត្រូវធ្វើជាជំហ៊ានៗដើម្បីធានាភាពប្រកួតប្រជែង និងកំណើន…
ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រសហគ្រាស ចំនួន១៨ ០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣៕
