**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក

ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ត្រូវបានឃាត់ខ្លួន ក្នុងនោះម្នាក់រកឃើញមានសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ និងប៉ុស្ដិ៍នគបាលរដ្ឋបាលពផ្សារថ្មី៣ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ ពីបទលួចទូរស័ព្ទដៃ និងសមគំនិតក្នុងអំពើលួច នៅចំណុចក្នុងគ្លីនិចខេមរា អគារលេខ១០ ផ្លូវ១១៧ ភូមិ៧ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

ជនរងគ្រោះម្នាក់ឈ្មោះ លឹម មុយលី ភេទស្រី ​ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្ន សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ ចាន់ នីនហៅពេជ្រ ភេទស្រី ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ខេធីវី៧៨៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ បគ្គលិកម៉ាស្សា។​

២- ឈ្មោះ សុខ ភក្ដីហៅទី ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ មិនពិតប្រាកដ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន)។​

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង (ទូរស័ព្ទម៉ាក IPHONE 14PRU MAX ពណ៌ ស, ទូរស័ព្ទម៉ាកI PHONE 14PRU MAXពណ៌ ខ្មៅ, ទូរស័ព្ទម៉ាកIPHONE 11PRU MAXពណ៍ទឹកមាស។

លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង ប្រាប់ឲ្យដឹងថានៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៧:៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ថាបានបាត់ទូរសពដៃចំនួន០៣គ្រឿង នៅក្នុងគ្លីនិចខេមរា អគារលេខ១០ ផ្លូវ១១៧ ភូមិ៧ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ នីន ហៅពេជ្រ បាននៅចំណុចផ្ទះជួលគ្មានលេខ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ភក្ដី នៅចំណុចផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង។

បច្ចុប្បន្នជនសង្ស័យ​ទាំង២ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង