រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បញ្ចាំងផ្សព្វផ្សាយនៅ Youtube ផ្លូវការសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ពេលនេះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសអាចទស្សនាខ្សែភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នៅឆាណែលយូធូបផ្លូវការ (Official Youtube Channel) របស់សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឆាណែលផ្លួវការតែមួយគត់របស់សម្តេចតេជោនៅក្នុង Youtube។
កន្លងមកបងប្អូនបានទស្សនាភាគនីមួយៗដែលមានផ្សាយជាវគ្គខ្លីៗជាង១០នាទីទាំងក្នុង Telegram និង Facebook ។ នៅលើYouTube ពេលនេះ គឺបងប្អូនអាចទស្សនាភាគនីមួយៗដែលមានរយៈពេលជាង៤០នាទីដែលមានសម្លេងនិងរូបភាពច្បាស់ល្អដែលបានរៀបចំកែសម្រួលចុងក្រោយបង្ហោះចេញនៅថ្ងៃទី ៩ ខែ ៩ ឆ្នាំ ២០២៣ ក្នុង Youtube ចាប់ពីភាគទី ០១ ដល់ភាគទី៩៦។
បងប្អូនអាច Download សម្រាប់ទុកទស្សនានៅតាមទូរស័ព្វ (Phone) ឬអាយផែត (iPad) និងអាចចែករំលែកទៅកាន់បណ្តាញផ្សព្វផ្សាយនានាអោយបានកាន់តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស។
សូមអញ្ជើញបងប្អូនជនរួមជាតិទស្សនារឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នៅ Youtube សម្តេចតេជោតាម Link នេះ ( Playlist) https://www.youtube.com/playlist?list=PLAOmpTK8U3kQMUOqHCp7ZqMwuH6wcA9LX ៕
