**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

អាជីវករ និងអ្នកបម្រើការងារក្នុងសហគ្រាសនានា ក្នុងខេត្តប៉ៃលិន សប្បាយរីករាយដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ពីសុខុមាលភាព និងជីវភាពរស់នៅ តាមរយៈ ប.ស.ស.

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី នាដើមសប្ដាហ៍នេះ ក្រោមការជួយសម្របសម្រួលពី លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន ក្រុមការងារយកព័ត៌មាននៃ ប.ស.ស. បានចុះធ្វើបទសម្ភាសន៍បងប្អូនអាជីវករដោយផ្ទាល់ នៅផ្សារប៉ាហ៊ី និងបានចុះទៅដល់ទីតាំងផ្ទះរបស់សមាជិក ប.ស.ស. ជាស្រ្ដីសម្រាលកូន​ និងសមាជិក ប.ស.ស. ដែលរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនពិការ ព្រមទាំង​សមាជិក ប.ស.ស. ដទៃទៀតដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ។

តាមរយៈការចុះទៅជួបសម្ភាសន៍ផ្ទាល់ខាងលើ បងប្អូនអាជីវករជាច្រើនរូប ដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ី (ផ្សារក្រោម) ស្ថិតនៅក្រុងប៉ៃលិន បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលអាចឱ្យពួកគាត់ចុះឈ្មោះដើម្បីទទួលបានប័ណ្ណ ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម ហើយបងប្អូនអាជីវករនៅទីនោះបានប្តេជ្ញាថានឹងមកចុះឈ្មោះជាមួយ ប.ស.ស. ដើម្បីទទួលបានការធានារ៉ាប់រង នៅពេលពួកគាត់ឈឺ ឬគ្រោះថ្នាក់ផ្សេងៗ។

លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន ក៏បានឱ្យដឹងដែរថា៖ ក្នុងខេត្តប៉ៃលិន គិតរហូតមកដល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ បានមកចុះបញ្ជីជាមួយ ប.ស.ស. សរុបប្រមាណជាង ១០០នាក់ហើយ និងមានបងប្អូនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ដទៃទៀតក៏កំពុងត្រៀមខ្លួនមកចុះបញ្ជីផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថា បងប្អូនពលរដ្ឋភាគច្រើនបានយល់កាន់តែច្បាស់អំពីការទទួលបានការគាំរពារសុខភាពតាមរយៈ ការចុះផ្សព្វផ្សាយដោយផ្ទាល់ និងបានពន្យល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម។

ក្រៅតែពីបងប្អូនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ខាងលើ សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនជាច្រើនរូប ក៏ដូចជាសមាជិក ប.ស.ស. ជាជនរងគ្រោះថ្នាក់ការងារដទៃទៀត ក៏បានបង្ហាញអារម្មណ៍យ៉ាងកក់ក្តៅចេញពីក្រអៅបេះដូង ដោយអរគុណដល់ ប.ស.ស. យ៉ាងខ្លាំងដែលបានជួយសម្រាលទុកលំបាករបស់គាត់ក្នុងការចំណាយថ្លៃសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភជូនពួកគាត់ផងដែរ។

ពាក់ព័ន្ធទៅនឹងការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនជូនសមាជិកខាងលើ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា៖ ចាប់តាំងពីពេលអនុវត្តរបបសន្ដិសុខសង្គម រហូតមកដល់បច្ចុប្បន្ន ប.ស.ស. ខេត្តប៉ៃលិន បានផ្ដល់តាវកាលិកដល់សមាជិក ប.ស.ស. ប្រមាណជាង ៩០០ករណី ដែលក្នុងនោះ រងគ្រោះថ្នាក់ការងារចំនួន ៤០០ករណី ផ្នែកថែទាំសុខភាពសរុប ៥០៤ករណី ក្នុងនោះសម្រាប់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិតជាស្ត្រី បានបើកផ្ដល់ជូនម្ដាយចំនួន ៤៥៩នាក់ ដែលមានចំនួនកូន ៤៦០នាក់៕

អត្ថបទដែលជាប់ទាក់ទង