ថ្ងៃ៧ កញ្ញា បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ៤៨ករណី ឃាត់ខ្លួនជនសង្ស័យ ១១៥នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ចំនួន ៤៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១១៥នាក់ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យទាំង ១១៥នាក់នោះ ៦៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ២០ករណី និង ៥០នាក់ ឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ២៨ករណី ៕
