អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់អគ្គនាយកដ្ឋាន

ភ្នំពេញ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅការិយាល័យរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក។
កិច្ចប្រជុំនេះក៏មានកាអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋានទាំងបួន ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចំពោះកិច្ច នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ៕
