អំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមការងារយុវជនក្រុម៨ តំណាង ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកសម្ភារប្រើសប្រាស់រួមមាន៖ ខោអាវកីឡាចំនួន ២៥០ឈុត, ទឹកសុទ្ធ ៥០កេស និងភេសជ្ជៈ ៥០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់អង្គភាពប្រើប្រាស់ ៕
