រដ្ឋបាលខេត្តមណ្ឌលគិរី ផ្អាកមិនឱ្យរថយន្តធុនធ្ងន់ឆ្លងកាត់ផ្លូវវាងនៅចំណុចអូរងើយបណ្ដោះអាសន្ន

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រកាសស្នើសុំដល់ម្ចាស់រថយន្តខ្នាតធំទាំងអស់ ឱ្យផ្អាកឆ្លងកាត់កំណាត់ផ្លូវវាងផ្លូវជាតិលេខ៧៦ នៅចំណុចអូរងើយ ស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាបណ្ដោះអាសន្នសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីបញ្ចៀសចៀសវាងការកក់ស្ទះចរាចរណ៍ ដោយសារភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យកំណាត់ផ្លូវនេះពិបាកធ្វើដំណើរឆ្លងកាត់។
រដ្ឋបាលខេត្តបញ្ជាក់ថា ប៉ុន្តែសម្រាប់រថយន្តប្រភេទគ្រួសារ អាចធ្វើដំណើរបានជាធម្មតា ដោយត្រូវបើកបរយឺតៗ៕
